ប្រហិតឆ្ងាញ់​រក​អីណា​មាន…នេះ​នែ៎! Mr. F3 ប្រហិត​ក៏​ឆ្ងាញ់ ទឹក​ជ្រលក់​​ក៏​ឆ្ងាញ់ ​យក​​ពី​បាត់​ដំបង

ប្រហិតឆ្ងាញ់​រក​អីណា​មាន…នេះ​នែ៎! Mr. F3 ប្រហិត​ក៏​ឆ្ងាញ់ ទឹក​ជ្រលក់​​ក៏​ឆ្ងាញ់ ​យក​​ពី​បាត់​ដំបង

ល្បី​ថា​ប្រហិត​តាម​រទេះ Mr. F3 មាន​មនុស្ស​​​ទិញ​​​ញ៉ាំ​ច្រើន ខណៈ​​ទើប​តែ​បើក​បានមួយ​ខែប៉ុណ្ណោះ។ ចំពោះ​ហេតុ​ផលក៏​ឮ​មក​ដែរ​ថា សាច់​​​ប្រហិត​ក៏​ឆ្ងាញ់ ជា​​ពិសេស​ទឹកជ្រលក់​ពីរ​ប្រភេទ ដែល​ជា​ស្នាដៃ​​ប្រចាំ​ត្រកូល​របស់ ចែ ម៉ី សាលា​ចិន​​ខេត្ត​បាត់ដំបង​ទៀតផង​​។

 

ប្រហិតឆ្ងាញ់​រក​អីណា​មាន…នេះ​នែ៎! Mr. F3 ប្រហិត​ក៏​ឆ្ងាញ់ ទឹក​ជ្រលក់​​ក៏​ឆ្ងាញ់ ​យក​​ពី​បាត់​ដំបង

 

បើ​តាម​លោក ទី ម្ចាស់​ប្រហិត​រទេះ Mr. F3 បាន​ឱ្យ​ដឹង​ថា បើ​ទោះ​ទើប​បើក និង​មិន​សូវ​ជា​មាន​អ្នក​ស្គាល់​ច្រើន​ក្ដី ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ មាន​ភ្ញៀវ​ចូល​ញ៉ាំ​គួរ​សម​ដែរ ជា​ពិសេស​មិត្ត​យុវវ័យ។ ចំពោះ​​ប្រហិត​សាច់​គោ លោក​​បាន​ប្រើ​ប្រភេទ​​លេខ ១ តែ​មួយ​នឹង​ប្រហិត​លក់​នៅ​តាម​ផ្សារ​ទំនើប​ឡាក់គី​ដែរ ហើយ​អ្វី​កាន់​តែ​ពិសេស​នោះ គឺ​មាន​រូបមន្ត​ទឹកជ្រលក់​ពិសេស​រសជាតិ​ឆ្ងាញ់​ល្បី​​ពីរ​ប្រភេទ​របស់ ចែ ម៉ី នៅ​បាត់​ដំបង។

 

“ខ្ញុំ​យក​ប្រហិត​លេខ១ ហើយ​ខ្ញុំ​មាន​​​ទឹក​ជ្រលក់​​រសជាតិ​ហិល និង​រសជាតិ​សណ្ដែក​ដី។ អត់​មាន​លក់​ទេ​នៅ​ភ្នំពេញ ខ្ញុំ​យក​ពី​​ចែ ម៉ី សាលា​ចិន​បាត់​ដំបង។ ទឹកជ្រលក់​គាត់​ល្បី​​ណាស់ អ្នក​នៅ​សាលា​ចិន​​ភាគច្រើន​ស្គាល់”។

 

ក្រៅ​ពី​ប្រហិត និង​ទឹកជ្រលក់​ពីរ​ប្រភេទ​នេះ លោក​ក៏​មាន​ទឹកសៀង​មួយ​មុខ​ទៀត​ដែរ សម្រាប់​​​​បំពេញ​តាម​តម្រូវ​ការ​របស់​មិត្ត​យុវវ័យ។

 

“ខ្ញុំ​ចង់​ឱ្យ​ភ្ញៀវ​ស្គាល់​ទឹកជ្រលក់​ពីរ​ប្រភេទ​នេះ តែ​ខ្ញុំ​ក៏​មាន​ទឹក​សៀង​មួយ​ទៀត សម្រាប់​អ្នក​ដែល​មិន​ចេះ​​​ហិល និង​សណ្ដែក​ដី”

 

ប្រហិតឆ្ងាញ់​រក​អីណា​មាន…នេះ​នែ៎! Mr. F3 ប្រហិត​ក៏​ឆ្ងាញ់ ទឹក​ជ្រលក់​​ក៏​ឆ្ងាញ់ ​យក​​ពី​បាត់​ដំបង

 

ប្រហិតឆ្ងាញ់​រក​អីណា​មាន…នេះ​នែ៎! Mr. F3 ប្រហិត​ក៏​ឆ្ងាញ់ ទឹក​ជ្រលក់​​ក៏​ឆ្ងាញ់ ​យក​​ពី​បាត់​ដំបង

 

ប្រហិតឆ្ងាញ់​រក​អីណា​មាន…នេះ​នែ៎! Mr. F3 ប្រហិត​ក៏​ឆ្ងាញ់ ទឹក​ជ្រលក់​​ក៏​ឆ្ងាញ់ ​យក​​ពី​បាត់​ដំបង

 

កំពុង​អង្គុយ​ញ៉ាំ ​លោក ម៉ន យាន បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​ក្រៅ​ពី​​លើក​សរសើរ​​យ៉ាង​ដូច្នេះ​ថា៖ “ប្រហិត​គាត់​ឆ្ងាញ់ ចំណែក​ទឹកជ្រលក់​របស់​គាត់​ក៏​ឆ្ងាញ់​ដែរ តែ​ពីរ​មុខ​ហ្នឹង​ខ្ញុំ​ចូលចិត្ត​អា​ហិល​ជាង។ និយាយ​ទៅ​អា​ហិល​​ហ្នឹង ខ្ញុំ​អត់​ធ្លាប់​ជួប​ទេ ខ្ញុំ​ចង់​ប្រាប់​ថា វា​មាន​រសជាតិ​ប្លែក​មាត់”។

 

មិន​ខុស​ពី​យុវជន ម៉ន យាន ឡើយ យុវតី ធារី បាន​សរសើរ​ពី​រសជាតិ ប្រហិត​និង​ទឹក​ជ្រលក់​​ដែរ​ថា ៖ “​ប្លែក​ពីរ​គេ​បង! ប្រហិត​ក៏​ឆ្ងាញ់! ទឹក​ជ្រលក់​ក៏​ឆ្ងាញ់! ទឹកជ្រលក់​ដូច​ជា​មាន​ម្ទេស​ក្រហម ហើយ​មួយ​ទៀត​ទឹកសៀង​​លាយ​សណ្ដែក​ដី…​ម្យ៉ាង​ដែរ”។

 

ទីតាំង​​ប្រហិត​រទេះ Mr. F3 បច្ចុប្បន្ន​ ស្ថិត​នៅ​ផ្ទះ​លេខ ២៧១ ផ្លូវ ១៥៦ សង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក [ចំហៀង ពេទ្យលោកសង្ឃ] និង​មួយ​កន្លែង​ទៀត​សាលា​បាក់​ទូក។ មួយ​ចង្កាក់​​មានតម្លៃ ២ ពាន់​រៀល​។​

 

ចង់​សាក​អត់? បើ​មិត្ត​យុវវ័យ​ចង់​សាក អាច​​ទៅ​កាន់​ទីតាំង​ខាងលើ ឬ​ទាក់ទង​បាន​តាម​លេខ​ទូរសព្ទ ០៨៩ ៩៩៩ ៧៧៨ / ០៧០ ៧៣៧  ៦៩៦៕

 

អត្ថបទ៖ អ៊ុំ សុភក្តិ