បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្បែរ​ផ្ទះ​នៅពេល​យប់ លុះ​ភ្លឺ​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​តាំងពី​យប់​នៅ​នឹង​ដើម​ព្រីង ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​ផ្ទះ​របស់ខ្លួន​ស្ថិតក្នុង ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌ លុះ​ពេល​ភ្លឺ​ឡើង​ទើប​គេ​ប្រទះឃើញ មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមករា​ឆ្នាំ​២០១៦ ។​

មន្ត្រី​នគរ​បា​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖​បុរស​ធ្វើអត្តឃាត​រូបនោះ​មានឈ្មោះ នៅ ណាន់ អាយុ ៣៩​ឆ្នាំ មានមុខ​របប​ធ្វើស្រែ និង​ធ្វើ​ជាង​ផ្ទះ ចំណែក​ប្រព​ន្ឋ​ឈ្មោះ មុត គឹម​អូ អាយុ​៣៨​ឆ្នាំ ទៅធ្វើ​កម្មករ រោងចក្រ នៅ​ទិ​ក្រុងភ្នំពេញ ក្នុង​គ្រួសារ​នេះ​មាន​កូនស្រី​២​នាក់ ។​

សមត្ថកិច្ច​បាន​ស្រង់​សំដី​អ្នកជិតខាង​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ បុរស​ខាងលើ​បាន​ត្រឡប់​ពី​ធ្វើ​ផ្ទះ​អោយគេ​វិញ ហើយក៏​បាន​ទិញ​ស្រា ស តម្លៃ​៥០០ រៀល មក​ផឹក រហូតដល់​ម៉ោងជាង​៧​យប់ មិនទាន់​ឃើញ​ចូលដេក​ទេ ហើយ​គេ​ក៏​មិនដឹងថា បុរស​រូប នោះ​ចូលដេក ឬ​ទៅ​ចងក ពី​ពេលណា​នោះទេ ស្រាប់តែ​ម៉ោងជាង​៧​ព្រឹក​ឡើង អ្នកជិតខាង​ឃើញ​បុរស​រូប នោះ ចងក​នឹង​ដើម​ព្រីង​ស្លាប់​បាត់ទៅហើយ​ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៥០​ម៉ែត្រ​។ តាម​ការ​អះ អាង របស់​ក្រុមគ្រួសារ​ខាងលើ​បានអោយដឹងថា បុរស​រូបនោះ​ធ្លាប់មាន​ជម្ងឺ​ស​សៃ​ប្រសាទ ។

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា សមត្ថកិច្ច​បាច​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​តាម​ជំនាញ និង​បាន សន្និដ្ឋាន​អោយដឹងថា បុរសរ​ព​នេះ​ពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ដោយ​យក​ខ្យែ​នីឡុង​ពណ៌ ខ្មៅ​ចងក និង​ដើម​ព្រីង​។​សព​បុរស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ប្គ​ល់​ជូនទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៀន​តាម​ប្រ ពៃ​ណៃ​នៅក្នុង​លំនៅដ្ឋាន ៕ រិ​ទ្ធិ ជ័យ​

KA-26-01-2016-30 KA-26-01-2016-32