ពលរដ្ឋជាង ៣ពាន់ គ្រួសារ ទទួលការ គាំទ្រពី គម្រោងលើ កកម្ពស់ជីវភាព និងសន្តិសុខ ស្បៀងរបស់ GIZ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៣.១៤៨គ្រួសារ ក្នុងឃុំចំនួន៧ ស្មើនឹង៨ទីតាំង នៅខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ធំ កំពុងទទួលការគាំទ្រពី គម្រោងលើកកម្ពស់ជីវភាព និងសន្តិសុខស្បៀង ក្រោមជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ក្នុងទំហំទឹកប្រាក់ចំនួន ២,៩លានអឺរ៉ូ។

ក្នុងសិក្ខាសាលាស្តីពី ការរៀបចំផែនការប្រតិបត្តិ របស់គម្រោងការលើកកម្ពស់ជីវភាព និងសន្តិសុខស្បៀង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នាសណ្ឋាគារហ៊ីម៉ាវ៉ារី លោក Guenter K. Wessel ប្រធានគ្រប់គ្រង ILF-GIZ/LASED បានលើកឡើងថា និរន្តរភាព នៃការធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅ និងសុវត្ថិភាពស្បៀង គឺពឹងផ្អែកទាំងស្រុង លើសមត្ថភាព នៃរចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋាន និងសហគមន៍។

លោកបានបន្តថា “មេភូមិ គណៈកម្មាធិការសហគមន៍ មេក្រុម និងក្រុមប្រឹក្សាឃុំ ជាកម្លាំងជំរុញដាក់បញ្ចូលតម្រូវការអាទិភាពរបស់សហគមន៍ ទៅក្នុងផែនការ ប្រតិបត្តិការ របស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រដល់អ្នកទទួលដី”។

 លោក Guenter K. Wessel បានបញ្ជាក់ថា ដើម្បីរៀបចំផែនការ និងអនុវត្តន៍ការងារបែងចែកដី ការការពារសុវត្ថិភាព នៃការចិញ្ចឹមជីវិត រដ្ឋបាលមូលដ្ឋាន ត្រូវអនុវត្តន៍នូវ សកម្មភាពចំនួន ៣ ទី១. ការបង្កើតសន្តិសុខស្បៀង, ទី២. ការធានាជាមូលដ្ឋាន សម្រាប់ផលិតកម្ម កសិកម្មក្នុងរយៈពេលវែង និងទី៣. ការអភិវឌ្ឍមូលដ្ឋាន តាមរយៈភាព ជាដៃគូថ្មីមួយ រវាងវិស័យសាធារណៈ និងវិស័យឯកជន។

 ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា គោលបំណងសិក្ខាសាលានេះ ដើម្បីលើកកម្ពស់ជីវភាព និងសន្តិសុខស្បៀង ដើម្បីពិនិត្យលទ្ធផលសម្រេចបានក្នុង ឆ្នាំ២០១៥  និងពិភាក្សាគ្នារៀបចំ ផែនការសកម្មភាព និងថវិកាលម្អិតប្រចាំឆ្នាំ២០១៦ ទៅតាមតម្រូវការជាក់ស្តែង ក្នុងទីតាំងសម្បទានដី សង្គមកិច្ចនីមួយៗ សំដៅធានាដល់និរន្តរភាពជីវភាពរស់នៅ របស់គ្រួសារទទួលបានសម្បទាន ដីសង្គមកិច្ចក្នុងក្របខណ្ឌ នៃគម្រោង LASED ។

 លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ មានដូចជា ធនាគារពិភពលោក, រដ្ឋាភិបាលអាល្លឺម៉ង់ , អង្គការ វឌ្ឍនភាព , អង្គការជីវិតថ្លៃថ្នូរ និងអង្គការលំនៅឋាន សម្រាប់គម្រោងជាតិនៅកម្ពុជា ដែលបានរួមគ្នាអនុវត្តន៍ កម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងក្របខណ្ឌគម្រោង LASED ដោយបានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដ៏មាន តម្លៃធ្វើឲ្យគម្រោង ទទួលបានលទ្ធផលល្អ៕

ពលរដ្ឋជាង ៣ពាន់ គ្រួសារ ទទួលការ គាំទ្រពី គម្រោងលើ កកម្ពស់ជីវភាព និងសន្តិសុខ ស្បៀងរបស់ GIZ

ពលរដ្ឋជាង ៣ពាន់ គ្រួសារ ទទួលការ គាំទ្រពី គម្រោងលើ កកម្ពស់ជីវភាព និងសន្តិសុខ ស្បៀងរបស់ GIZ

ពលរដ្ឋជាង ៣ពាន់ គ្រួសារ ទទួលការ គាំទ្រពី គម្រោងលើ កកម្ពស់ជីវភាព និងសន្តិសុខ ស្បៀងរបស់ GIZ