អ្នកបើកប​រថយន្ត រិះគន់​នគរបាល​ចរាច​រណ៍ ​ខេត្ត​កំពង់​​ស្ពឺថា ជំរិត​ទា​ប្រាក់​ពី​ពួកគេ​

Doliprane TVC

នគរបាល​ខេត្តកំពង់ស្ពឺ ដែល​បានដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ចរាចរណ៍ នៅ​គោលដៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៤ ត្រង់ចំណុច​ខាងមុខ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច បានទទួលរង​ការ​រិះគន់ថា បាន​ជម្រិត​ទារលុយ ដោយ​មិនបាន​អនុវត្តន៍​ច្បាប់​ចរាចរណ៍​អោយបាន​ត្រឹមត្រូវ​ឡើយ ។​ ​អ្នកបើកបរ​រថយន្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​រថយន្ត​របស់​ពួកគាត់​ដឹក​សំពីងសំពោង បាន​និយាយថា នគរបាល​បាន​សម្លុត ហើយ​ទា​លុយ​ផាក​ពី​គាត់​ចំនួន​ ១២ ម៉ឺន​រៀល ប៉ុន្តែ​ក្រោយមក ដោយមាន​ការសម្របសម្រួល ពួកគេ​បាន​យកលុយ​តែ​៥ ម៉ឺន​រៀល​វិញ ដោយ​ពុំ​ឲ្យ​វិ​ក័យ​ប​ត្រ​ឡើយ ។​

ចំណែក​អ្នកបើកបរ​រថយន្ត​ផ្សេងទៀត​ក៍​និយាយ​ដូចគ្នា​ដែរ ពួកគេ​ត្រូវបាន​សម្លុត ហើយ​ក្រោយមក​ត្រូវបាន​តម្រូវ​ឲ្យ​បង់លុយ​ផាកពិន័យ តាមតែ ចិត្ត ពុំមាន​វិក័យប័ត្រ​បញ្ជាក់​អ្វី​ឡើយ ទង្វើ​បែបនេះ​គឺជា​ការ​ជម្រិត​ទា​ប្រាក់ ជាជាង​ការអនុវត្តន៍ ច្បាប់​ចរាចរណ៍ ។​​ ​លោក តាប់ លន ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ ទទួលបន្ទុក​ផ្នែក​សណ្ដាប់ ធ្នាប់ ដែល​ប្រចាំការ​នៅ គោលដៅ​ខាងលើ បាន​ថ្លែងថា ក្រុម​របស់លោក​ចុះ​អនុត្ត​ច្បាប់​ចរាចរណ៍ ដោយ​ផ្អែកលើ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ហើយ​នៅពេលនេះ​លោក​គ្រាន់តែ​ធ្វើការ​ផាកពិន័យ​ទៅលើ​រថយន្ត ដែលមាន​បទល្មើស មិន​ពាក់​ខ្សែក្រវ៉ាត់ បើកបរ​លើស​ល្បឿន​កំណត់ និង ដឹក​សំពីងសំពោង​តែប៉ុណ្ណោះ ចំណែក​បទល្មើស​ផ្សេង​​ទៀត​អត់​ផាក​ទេ ។

លោក កែវ ពិសី ស្នងការ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា រឿង​ទារលុយ​រថយន្ត​ល្មើស​ដោយ​ពុំ​ផ្ដល់​វិក័យប័ត្រ គឺជា​រឿង​ខុសច្បាប់ ដែល​អ្នក​អនុវត្តន៍​ត្រូវតែ​ទទួលខុស​ត្រូវ​ដោយ​ខ្លួនឯង​ចំពោះមុខ​ច្បាប់ ។​ កាលពី​រសៀល​ម្សិលមិញ ដោយសារ​ការត្រួតពិនិត្យ​ចរាចរណ៍​នោះ បាន​បង្ករ​ឲ្យ​រថយន្ត​ធុន​តូច និង ធំ​ជាច្រើន​កកស្ទះ ហើយក៍​មាន​រថយន្ត​តូច​ធុន​ទំនើប​មួយចំនួន ដែល​គ្មាន​ម៉ា​ញ៉ែ​ត​ពន្ធគយ​ទាល់តែសោះ ក៍បាន​ធ្វើដំណើរ​យ៉ាង​លូន​ផងដែរ ៕ សុថា​ត់​

អ្នកបើកប​រថយន្ត រិះគន់​នគរបាល​ចរាច​រណ៍ ​ខេត្ត​កំពង់​​ស្ពឺថា ជំរិត​ទា​ប្រាក់​ពី​ពួកគេ​