តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

Doliprane TVC

ប្អូនៗ​ ណា​មាន​អាយុ ២៥ ឆ្នាំ​ឡើងទៅ ច្បាស់​ជា​ស្គាល់​តួ​សម្តែង​ទាំង ៤ នាក់​នេះ​នៅ ក្នុង​រឿង​ភាគ «​ថាំង​ចេង​ទៅ​ចម្លង​ធម៌​» ឬ ក្មេងៗ​ច្រើនតែ​ហៅថា​រឿង «​អ៊ូ​ខុងៗ​» ។ ក្រោយៗ​មក រឿងនេះ​ត្រូវបាន​គេ​យកទៅ​ថត​ថ្មី​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​រឿង​ថត​ដំបូង​គេ ត្រូវបាន​មហាជន​ជក់ចិត្ត ពេញចិត្ត​ពេញ​ថ្លើម​ជាងគេ ដែល​កាលនោះ បញ្ចាំង​នៅ​ស្ថានីយ៍ទូរទស្សន៍ TVB របស់​ហុងកុង ដែលមាន​ឈ្មោះ​រឿង “Journey to the West” តើ​បច្ចុប្បន្ន​តួ​ទាំង ៤ នាក់​នេះ​ទៅដល់​ទីណា​ហើយ ។​ លោក ហេង ជៀរ សម្តែង​ជា​តួ «​អ៊ូ​ខុង​», លោក ទឺ ប៉ូ​យ​កាយ សម្តែង​ជា ប៉ា​ជេ (​អា​ជ្រូក​) និង លោក ហ្ស៊ួ​រ ចេង សម្តែង​ជា​តួ​អារក្សទឹក ។​

១- តួ ស៊ុន អ៊ូ​ខុង ឈ្មោះ​កំណើត ចាង វើ​យ​ជៀន អតីត​អ្នកចម្រៀង​ចិន​ហុងកុង អាយុ ៥០ ឆ្នាំ គាត់​សាង​ស្នាដៃ​លើ វិថី​សិល្បៈ​បាន​យ៉ាងច្រើន បច្ចុប្បន្ន​ទៅធ្វើ​ជំនួញ​ផ្ទាល់ខ្លួន ។ គាត់​បាន​រៀបការ​បាន ៩ ឆ្នាំ​មកហើយ ដោយ​ភរិយា​របស់គាត់​ជា​តារា​សម្តែង ជនជាតិ​ចិន ។​

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

២- លោក ជៀង ហួរ បច្ចុប្បន្ន​អាយុ ៥៣ ឆ្នាំ​ហើយ សម្តែង​ជា​តួ​លោកគ្រូ ថាំង​ចេង អតីត​ជា​អ្នកចម្រៀង និង សម្តែង ជនជាតិ​ហុងកុង គាត់​បាន​ចេញពី​មជ្ឈដ្ឋាន​សិល្បៈ ៥ ឆ្នាំ​កន្លងមកហើយ ដើម្បី​ទៅ​ព្យាបាល​ជំងឺ ហើយ​បាន​ទំនាញ​ខ្លួន​ទៅជា​អ្នក​ធុរកិច្ច ។​

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

៣- ទឺ ប៉ូ​យ​កាយ ឬ ប៉ា​ជេ (​អា​ជ្រូក​) ឈ្មោះ​កំណើត លី យ៉ៅ​ហ្សៀ​ង បច្ចុប្បន្ន​អាយុ ៥១ ឆ្នាំ គាត់​អ្នកមាន​ស្នាដៃ​សិល្បៈ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ធ្លាប់​ទទួល​រង្វាន់​ខាង​ទេពកោសល្យ​សម្តែង ជា​តួឯក និង ជា​អ្នក​សម្តែង​ឆ្នើម​របស់​ទូរទស្សន៍ TVB ។​

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

៤- លោក ម៉ៃ ឆាង​ឈី​ង សម្តែង​ជា​តួ​អារក្សទឹក បច្ចុប្បន្ន​អាយុ ៤៨ ឆ្នាំ គាត់​នៅតែ​បន្ត​លើ​វិថី​សិល្បៈ​ភាពយន្ត និង ល្ខោន​ដដែល ។​

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?

១៩ ឆ្នាំ​កន្លងទៅ​អ្វី​ផ្លាស់ប្តូរ​ទៅហើយ តែ​អ្នក​ទាំង​បួន​ហាក់​នៅ​ដដែល ៕ សូរ្យកាន្ត (kapook)

តើ​តួ​សម្តែង​រឿង «​ថាំង​ចេង ទៅ​ចម្លង​ធម៌​» ទាំង ៤ ទៅដល់​ណា​ហើយ​ ?