វីរបុរស​ក្នុង​ជីវិត​ពិត ជួប​ក្មេងប្រុស​លង់ទឹក ដោយ​មិន​គិតពី​អ្វី​ទាំងអស់​

Doliprane TVC

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ក្មេងប្រុស​អាយុ ៤ ឆ្នាំ​បាន​ជួប​សំណាងអាក្រក់ ធ្លាក់ចូល​ទឹកទន្លេ​ដោយ​ចៃដន្យ វិះ​នឹងធ្វើ​ឲ្យ​បាត់​បង់ជីវិត តែដោយសារ​មានការ​ជួយ​ពី​បុរស​វ័យ​កណ្តាល​មួយរូប ទើប​គេ​បាន​រួច​ជីវិត​វិញ ។​ គេ​ពុំ​បានដឹង​ពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់​បុរស​ម្នាក់នេះ​ទេ តែ​អ្នក​ដែល​នៅ​កន្លែងកើតហេតុ​ពិតជា​កោតសរសើរ​ពី​វីរភាព​របស់​បុរស​ម្នាក់​នេះ​ណាស់ ។ សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​ប្រាប់​ឲ្យ​ដឹងថា គ្រាន់តែ​ឃើញ​ក្មេងប្រុស​រងគ្រោះ​ធ្លាក់ចូល​ទឹក​ភ្លាម បុរស​រូបនោះ​មិនបាន​ខ្វល់​ពីអ្វី​ឡើយ គឺ​គាត់​លោត​ចូល​ទឹក​ទាំង​ខោអាវ កាស​ជាប់​ត្រចៀក ដើម្បី​អាច​សង្គ្រោះ​ជីវិត​គេ​បាន ។

វីរបុរស​ក្នុង​ជីវិត​ពិត ជួប​ក្មេងប្រុស​លង់ទឹក ដោយ​មិន​គិតពី​អ្វី​ទាំងអស់​

បន្ទាប់ពី​ងើប​ពី​ទឹក​វិញ គេ​បានដឹងថា ទូរស័ព្ទ​របស់​បុរស​រូបនោះ​បាន​ខូច​អស់ហើយ តែ​គាត់​មិន​ខ្វល់​នោះទេ ហើយ​គាត់​ថែមទាំង​បដិសេធ​ជិះ​តាក់ស៊ី​ទៅផ្ទះ​វិញទៀត ព្រោះ​គាត់​ខ្លាច​សើម​រថយន្ត​តាក់ស៊ី​របស់គេ ដោយ​សុខចិត្ត​ដើរទៅ​ផ្ទះ​វិញ ទាំង​អាកាសធាតុ​ត្រជាក់​មិនធម្មតា ។​ ​សម្តី​ចុងក្រោយ​របស់​វីរបុរស​ក្នុង​ជីវិត​ពិត​បាន​និយាយថា «​មិនបាច់​ខ្វល់​ពី​ខ្ញុំ​ទេ ខ្ញុំ​មិន​អី​ឡើយ ហើយ​ឆាប់​យក​ក្មេង​នេះ​ទៅ​ប្តូរ​ខោអាវ​ទៅ ប្រយ័ត្ន​គេ​ផ្តាសាយ ។ ទូរស័ព្ទ​ប៉ុណ្ណឹង​មិនអាច​ប្រៀបធៀប​ជាមួយ​ជីវិត​មនុស្ស​ទេ​» ៕ ថា​វរិ​ទ្ធ (​ប្រភព​៖ សៀង​ហៃ អ៊ី​ស​)