បរវរកញ្ញា ចក្រវាឡ Pia Wurtzbach ជួបសំណេះសំណាល ជាមួយ ប្រធានាធិបតីហ្វីលីពីន

ម៉ានីល៖ បរវរកញ្ញាចក្រវាឡ ហ្វីលីពីន នាង Pia Alonzo Wurtzbach ដែលទើបគ្រងម្កុដ កាលពីខែមុន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ បានចូលជួបសម្តែងការគួសម ជាមួយប្រធានាធិបតី ហ្វីលីពីន លោក Benigno S. Aquino III នាវិមាន Malacanan ទីក្រុងម៉ានីល ។

ស្រីស្រស់ Pia Wurtzbach ម្ចាស់ម្កុដ ដែលត្រូវលោក Steve Harvey ប្រកាសឈ្មោះខុស ដោយប្រគល់ម្កុដឲ្យបរវរកញ្ញាកូឡំប៊ី កាលពីខែមុននោះ ថែមទាំងបានចាប់ដៃ ជាមួយលោក Benigno S. Aquino III ក្នុងទឹកមុខយ៉ាងរីករាយទៀតផង ហើយក្រោយកិច្ច ជួបសំណេះសំណាល ដ៏ពិសេសនេះ Pia បាននិយាយ ដោយមោទនភាពថា “ជ័យជំនះបរវរកញ្ញាចក្រវាឡ២០១៥ ដែលខ្ញុំទទួលបាននេះ គឺជាកិត្តិយសសម្រាប់ប្រទេស ហ្វីលីពីនទាំងមូល” ៕