នាង Jennifer Coosemans គ្រងតំណែង បវរកញ្ញា Miss Chinese International 2016

ចិន៖ យោងតាមគេហទំព័រ chinanews បាននិយាយថា ម្ចាស់ម្កុដ Miss Chinese International 2016 គឺនា Jennifer Coosemans ជានិស្សិតនៅ សាកលវិទ្យាល័យ  British Columbia នៅទីក្រុង Vancouver ដោយនាងបានឈ្នះកញ្ញាឯក ជាច្រើនរូបដែលមកពី ប្រទេសជាង២០ក្នុងពិភពលោក នៃកម្មវិធីប្រឡងបវរកញ្ញា Miss Chinese International Pageant 2016  នៅទីក្រុងហុងកុង ប្រទេសចិនកាលពីថ្ងៃចន្ទ តាមការចុះផ្សាយគេហទំព័រ ស៊ិន ហួ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៦នេះ។  

ការប្រកួតបវរកញ្ញាក ម្រិតអន្ដរជាតិប្រចាំឆ្នាំនេះ ដោយមានការចូលរួមពីនារី ដែលមានសម្រស់ ស្រស់ស្អាតមកពីប្រទេសនានា និងបានចាក់ផ្សាយតាមទូរទស្សន៍ TVB  និងបណ្តាញស្ថានីយ៍ទូរទស្សន៍នានា នៅក្នុងទីក្រុងហុងកុងទៀតផង។

ចំណែកបវរកញ្ញាឯក រងបានទៅលើនាង Mary Chen វ័យ ១៨ ឆ្នាំ នៅទីក្រុង New York និងចំណាត់ថ្នាក់លេខ ៣បានទៅលើនាង Tiana Luan វ័យ ២៣ឆ្នាំ នៅទីក្រុង Sydney សម្រាប់ពានរង្វាន់ Miss Friendship បានទៅលើនាង Alice Wong នៅទីក្រុង Los Angeles ៕

នាង Jennifer Coosemans គ្រងតំណែង បវរកញ្ញា Miss Chinese International 2016