Midea ជួបជុំ លៀងសាយភោជន៍ ថ្លែងអំណរគុណដៃគូ ពាណិជ្ជកម្ម ឆ្នាំ២០១៦ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Blue Midea Co.,Ltd នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានប្រារព្ធពិធីជួបជុំលៀង សាយភោជន៍ ថ្លែងអំណរគុណដល់ដៃ គូពាណិជ្ជកម្មឆ្នាំ២០១៦ នៅកម្ពុជា នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។ ក្រុមហ៊ុនBlue Midea Co.,Ltd បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មទាំងអស់ ដែលបានសហការគាំទ្រ និងប្រើប្រាស់ផលិតផល Midea កន្លងមក។

ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ បានអញ្ជើញចូលរូមពីសំណាក់ ភ្ញៀវកិត្តិយស ក្នុងជួររាជរដ្ឋាភិបាលយ៉ាងច្រើន ដើម្បីអបអរសាទរនូវភាព ជោគជ័យរបស់ក្រុមហ៊ុន Blue Midea Co.,Ltd។ ក្នុងនោះក៏មានការសម្ដែង សិល្បៈបុរាណ ការប្រគំតន្ដ្រី ការចាប់ឆ្នោតផ្សងសំណាង និងការដាក់តាំងផលិតផល Midea ជាច្រើនប្រភេទ ជាមួយការផ្ដល់ព័ត៌មានយ៉ាងក្បោះក្បាយ ពីក្រុមអ្នកជំនាញមកពីប្រទេសចិន និង ម៉ាឡេស៊ី។

លោក Owen Shu អគ្គនាយកក្រុមហ៊ុន Blue Midea Co.,Ltd ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ដើម្បីទទួលបានភាពជោគជ័យ កាន់តែខ្លាំងក្នុង ឆ្នាំ២០១៦នេះ ខ្ញុំនឹងមានរៀបចំការដាក់ស្ដង់លក់ផលិតផល Midea នៅតាមដេប៉ូចែកចាយជាច្រើនកន្លែង ដែលជាដៃគូ ពាណិជ្ជកម្មរបស់លោក ដែលមានតំលៃសមរម្យ ដើម្បីជួយជំរុញក្នុងការលក់ឲ្យបានកាន់ខ្ពស់”។

លោកបន្តថា ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកក្រុមហ៊ុន ដើម្បីសាក់សួរព័ត៌មាន បន្ថែម។ ក្រុមហ៊ុន Blue Midea Co.,Ltd សង្ឃឹមយ៉ាងម៉ុតមាំថា ការលក់ក្នុងឆ្នាំ២០១៦ នឹងមានការកើនឡើងជាង ឆ្នាំ២០១៥ ដោយផ្អែកទៅលើយុទ្ធសាស្រ្ដទីផ្សារ ដែលបានគ្រោងទុក។ Midea នឹងខិតខំប្រឹងប្រែងដើម្បីផ្ដល់ នូវសេវាកម្ម និងបំពេញតម្រូវការអតិថិជន”។

សូមបញ្ជាក់ថា ក្រុមហ៊ុនBlue Midea Co.,Ltd នៅកម្ពុជាបានបង្កើតឡើងនៅ ឆ្នាំ២០០៧ ដែលមានទីតាំងនៅ ក្នុងរាជធានីភ្នំពេញ បានផ្ដល់សេវាកម្មជួសជុល ដំឡើង លក់ និងចែកចាយ ដូចជា ម៉ាស៊ីនត្រជាក់ កង្ហារ កង្ហារត្រជាក់ (កង្ហារប្រើជាមួយ ទឹក និងទឹកកក) ទូក្លាស្សេ ទូទឹកកក ធុងចម្រោះទឹក ចង្ក្រានអគ្គិសនី ឆ្នាំងដាំបាយ និងផលិតផលជាច្រើនទៀត៕

ប្រភព៖ ដើមអម្ពិល