មានតែក្រសួង ពាណិជ្ជកម្ម ទំនងអាចជួយ ដល់អ្នក បង្កើតបទ ចម្រៀង ស្នាដៃ កូនខ្មែរបាន !

ភ្នំពេញ៖ តារាចម្រៀងមួយដួង និងអ្នកនិពន្ធ ក្រៅផលិតកម្ម ម្នាក់ មិនបានទទួលអ្វីដុំកំភួន ជាមួយបទ ស្នាដៃកូនខ្មែរ ដែលខ្លួនខំធ្វើកំពុងពេញនិយម ពីស្រទាប់យុវវ័យនោះឡើយ ។

បទ«ស៊ូឃា្លត» ដែលច្រៀងដោយ តារាចម្រៀង វង្ស ដារារតនា ក្នុងផលិតកម្ម We Production ជាផលិតកូនពៅហង្សមាស  ជាបទ ដែលកំពុងល្បីល្បាញបំផុត នៅឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ នេះ ដោយនរណាក៏ចេះច្រៀងបទ នេះដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះ អ្នកនិពន្ធបទនេះឈ្មោះ អ៊ឹម រតនៈ មិនទទួលបានកម្រៃសូម្បីតែ មួយកាក់មួយសេន ពីបទនេះឡើយ ។

អ្នកនិពន្ធរូបនេះធ្លាប់បានប្រាប់ គេហទំព័រ Lookingtoday ឲ្យដឹងថា «ទោះបីខ្លួនមិនបានចំណូលមួយកាក់មួយសេន ពីបទនេះ តែសប្បាយចិត្ត ឃើញមិត្តភក្តិល្បីល្បាញ» ។

ដោយឡែកម្ចាស់បទ «ទីបំផុត» លោក ហេង វិទូ  កន្លងទៅបានសរសេរ នៅលើហ្វេសប៊ុកខ្លួនថា «បទចម្រៀងដែលខ្លួន ខំធ្វើរយៈពេលយ៉ាងយូរ តែចំណូលបានវិញ ចាយមិនបានមួយសប្តាហ៍ផង» ។ បទ«ទីបំផុត »នេះដែរបច្ចុប្បន្ន មានអ្នកចុចមើល ៩២៨.៩២៣ ដង  ។

ទោះជាយ៉ាងនេះក្តី ទស្សនិកមានការ អាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលសិល្បៈករ បានខំប្រឹងប្រែង ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ តែចំណូលវិញ សឹងតែរកអង្ករ ច្រកឆ្នាំង មិនបាន។ ទស្សនិកជាច្រើនបានលើកឡើងថា បើសិនជាដូចនេះ សិល្បៈខ្មែរនឹងមិនរីកចម្រើន ដោយគ្មានអ្នកបន្តធ្វើ អ្វីដែលជាស្នាដៃកូនខ្មែរ ខណៈដែលក្រសួងវប្បធម៌ និងក្រសួងពាក់ពាក់ព័ន្ធមិនអើពើ ទៅលើចំណុចនេះ  ។ ក្រសួងពាក់ព័ន្ធគួរបង្កើតកម្មវិធី ជួយរកអង្ករច្រកឆ្នាំង ជូនអ្នកបង្កើតបទថ្មី និងអ្វីដែលថ្មី សម្រាប់សិល្បៈខ្មែរ ។

មានការលើកឡើងមួយទៀតថា ប្រហែលមានតែ ក្រសួងពាណិជ្ជកម្ម អាចជួយដល់តារាចម្រៀងដែលបង្កើតបទថ្មីសា្នដៃកូនខ្មែរ បាន ដោយសម្អាងកន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានជួយរកចំណូលដល់អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និងអ្នកនាង រស់ សេរីសុទ្ធា   ដោយបង្កើតកម្មវិធី « ដល់ពេលដែលត្រូវតបស្នង » ៕

មានតែក្រសួង ពាណិជ្ជកម្ម ទំនងអាចជួយ ដល់អ្នក បង្កើតបទ ចម្រៀង ស្នាដៃ កូនខ្មែរបាន !

មានតែក្រសួង ពាណិជ្ជកម្ម ទំនងអាចជួយ ដល់អ្នក បង្កើតបទ ចម្រៀង ស្នាដៃ កូនខ្មែរបាន !