វិធីកំចាត់ មុននៅលើ ច្រមុះ

សុខភាព៖ នៅពេលដែល រន្ធញើសត្រូវបានបិត ដោយសារជាតិប្រេង កោសិកាស្បែកងាប់ និងបាក់តេរីវាអាច បង្ករឲ្យកើតមានមុន នៅលើមុខអ្នក។ ច្រមុះមានក្រពេញប្រេង ជាច្រើនហើយវាគឺ ជាកន្លែងដែលច្រើន តែមានមុន ។ អ្នកអាចកំចាត់មុននេះ បានដោយការស្ទីម, ប្រើទឹកលាង សម្អាតមុខ ឬម៉ាស្សបក មុនប៉ុន្តែមុនភាគច្រើនគួរតែទុក ឲ្យវាបាត់ទៅវិញដោយខ្លួនវា។ ការប្រើប្រាស់ថ្នាំព្យាបាល មុនអាចជួយពន្លឿនល្បឿន នៃការជាសះស្បើយ ដោយស្បែកបឺតយកជាតិថ្នាំនោះហើយសម្លាប់ បាក់តេរីពីខាងក្នុងមុន។ ខាងក្រោមនេះគឺជា វិធីសាស្ត្រកំចាត់មុនលើ ច្រមុះដោយប្រើម៉ាស្សបក មុន៖

1.ចូររៀបចំម៉ាស៊ីនស្ទីម (ចំហុយ) មុខហើយបើកវា។ បន្ទាប់មកអង្គុយជិត ម៉ាស៊ីនស្ទីមហើយបែរមុខ ដាក់លើវាដើម្បីស្ទីម។ ចូរស្ទីមមុខឲ្យបាន ១០នាទី បន្ទាប់មកបិតម៉ាស៊ីន។ ប្រសិនបើអ្នកមាន អារម្មណ៍ថា វិលមុខនៅមុន ១០នាទី ចូរបិតម៉ាស៊ីន ហើយចាកចេញ។

2.បន្ទាប់មកលាងសម្អាតដៃ របស់អ្នកជាមួយនឹងសាប៊ូ ដែលគ្មានជាតិប្រេង ហើយជូតឲ្យស្ងួត។

3.ជំហានបន្ទាប់ អ្នកត្រូវយកទឹកក្តៅឧណ្ហៗ មកជូតលើច្រមុះរបស់ អ្នកថ្នមៗឲ្យសើម ហើយដាក់សាប៊ូលាងមុខ (cleanser) បន្តិចនៅលើ ចង្អុលដៃរបស់អ្នក។

4.ចូរយកសាប៊ូលាងមុននោះ មកម៉ាស្សាលើ ច្រមុះរបស់អ្នក។ ចូរកុំភ្លេចលាងផ្នែកខាងក្នុង នៃច្រមុះរបស់អ្នកផង។ បន្ទាប់មកលាងវា ចេញហើយយក កន្សែងមកផ្តិតឲ្យស្ងួត។

5.បន្ទាប់មកយកម៉ាស្ស បកមុនច្រមុះមកបិតលើ ច្រមុះរបស់អ្នកហើយទុកវា ប្រហែល ៥នាទី ឬអានការណែនាំនៅ លើសម្បកផលិតផល ដើម្បីកំណត់ម៉ោងឲ្យបានត្រឹមត្រូវទៅ តាមផលិតផលនីមួយៗ។

6.បកម៉ាស្សចេញ។

7.លាងសម្អាតច្រមុះ របស់អ្នកដោយប្រើ ទឹកក្តៅឧណ្ហៗ ដើម្បីសម្អាតមុនដែល ជ្រុះចេញមក។

8.ដាក់ថ្នាំព្យាបាល មុនបន្តិចនៅលើចុងម្រាមដៃ របស់អ្នកហើយម៉ាស្សា លើច្រមុះ។

ចំណាំ៖ អ្នកមិនគួរច្របាច់ ឬញិចមុននោះឡើយព្រោះវាអាច បង្ករឲ្យមានស្នាមឬកើត មានមុនកាន់តែច្រើន៕

វិធីកំចាត់ មុននៅលើ ច្រមុះ

ប្រភព៖ គេហទំព័រ www.health.com.kh