នាង Suzy ជាតារាមួយរូបជួយ យឹតយោងផលិតកម្ម JYP Entertainment

កូរ៉េ៖ តារាចម្រៀង និងជាតារាសម្តែង រូបស្រស់នាង Suzy ក្រោយសកម្មភាពផុសផុល ទាំងក្នុងវិស័យចម្រៀង ភាពយន្ត និងស្ពតពាណិជ្ជកម្ម នាងត្រូវគេដឹងថា ជាតារាស្រីឆ្នើមមួយរូប ដែលជួយយឹតយោងផលិតកម្ម JYP Entertainment ។

នៅក្នុងកម្មវិធី “I Heard a Rumor Show” នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះ ប្រធានបទដែលត្រូវ លើកយកមកនិយាយ គឺផលិតកម្មចម្រៀងធំៗបី របស់ប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះរួមមាន SM, JYP, និង YG Entertainment ហើយអ្វីដែលជា ចំណាប់អារម្មណ៍ របស់វាគ្មិនក្នុងកម្មវិធីនោះ គឺតារាចម្រៀងវ័យ ២១ឆ្នាំនាង Suzy សមាជិកក្រុមចម្រៀង Miss A ជាតារាឆ្នើមមួយរូប ដែលជួយផលិតកម្ម JYP Entertainment និងធ្វើឲ្យផលិតកម្មទាំងមូល មានឈ្មោះបោះសម្លេង ។

ក្នុងកម្មវិធីនេះ តារាចម្រៀងនាង Kim Yeon Ji បាននិយាយថា « ក្រោយថតខ្សែភាពយន្ត' Architecture 101' នាង Suzy រកចំណូលបានរហូតដល់ទៅ៨ លានដុល្លារអាមេរិក ចូលផលិតកម្ម JYP គឺSuzy ពិតជាជួយ JYP ពិតមែន» ។

វាគ្មិនម្នាក់ទៀតលោក Hong Suk Chun បានបន្ថែមថា Suzy ក៏ធ្លាប់បានផ្តល់យោបល់ដល់ លោក J.Y. Park ម្ចាស់ផលិតកម្ម JYP ឲ្យនិពន្ធបទចម្រៀង «Who's Your Mama?» ជាមួយនាង Jessi ជាបទចម្រៀងដែល ទទួលការគាំទ្រខ្លាំង ក្នុងឆ្នាំ២០១៥ ៕

នាង Suzy ជាតារាមួយរូបជួយ យឹតយោងផលិតកម្ម JYP  Entertainment

នាង Suzy ជាតារាមួយរូបជួយ យឹតយោងផលិតកម្ម JYP  Entertainment

នាង Suzy ជាតារាមួយរូបជួយ យឹតយោងផលិតកម្ម JYP  Entertainment