ចង់​បាន​អត់​បើ​ iPhone 7 មាន​រូបរាង​អីចឹង​?

ចង់​បាន​អត់​បើ​ iPhone 7 មាន​រូបរាង​អីចឹង​?

ទើប​តែ​ថ្មី​ៗ​នេះ​​គណនី YouTube ដែល​មាន​ឈ្មោះ​ថា​ iPhone-Tricks.com បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​រូបរាង​គំរូ​នៃ​ទូរសព្ទ​ iPhone 7។

 

 

តាម​រយៈ​វីដេអូ​ឃើញ​ថា​រូបរាង​គំរូ​នេះ​មាន​លក្ខណៈ​ពិសេស​ៗ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ ដូច​ជា​អេក្រង់​ OLED ដែល​គ្មាន​គែម​ មុខងារ​ស្កេន​ក្រយៅ​ដៃ​ដែល​បង្កប់​ចូល​ក្នុង​អេក្រង់​ទូរសព្ទ​ និង​អាច​ចំណាំ​កាយ​វិការ​ដៃ​របស់​មនុស្ស​បាន​ថែម​ទៀត។ iPhone 7 គំរូ​នេះ​ក៏​បាន​បង្ហាញ​ពី​មុខងារ​គោះ​អេក្រង់​ដើម្បី​ដោះ​សោ​ និង​ចាក់​សោ​ទូរសព្ទ ដែល​មាន​លើ​ទូរសព្ទ​ Android មួយ​ចំនួន​តូច​ជា​យូរ​មក​ហើយ។

 

ចង់​បាន​អត់​បើ​ iPhone 7 មាន​រូបរាង​អីចឹង​?

 

ក្រៅ​ពី​ចំណុច​ពិសេស​ខាង​លើ​​គេ​ក៏​បាន​បង្ហាញ​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ដែល​មាន​មុខងារ​ពិសេស​ៗ​ជា​ច្រើន។

 

ចង់​បាន​អត់​បើ​ iPhone 7 មាន​រូបរាង​អីចឹង​?

 

គួរ​រំលឹក​ថា​ខាង​លើ​គ្រាន់​តែ​ជា​វីដេអូ​គំរូ​មួយ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​គាំទ្រ​​និង​ចូលចិត្ត​ទូរសព្ទ​ iPhone ប៉ុណ្ណោះ ដោយ​វត្តមាន​ទូរសព្ទ​ iPhone 7 អាច​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ ៕
​​

ចុច​អាន៖ ​ឆេះ​រោងចក្រ​ផលិត​ iPhone ​ដែល​ធំ​ជាង​គេ​ក្នុង​ពិភពលោក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBuffalo