គោស៊ុំ សារឿត : ពលរដ្ឋស្រុកមង្គលបូរី មិនត្រូវបូមបឹង ប្រឡាយ ព្រែក ស្ទឹង ដើម្បីចាប់ត្រីលក់ ព្រោះវាបាត់ពូជត្រី និងខ្វះទឹកប្រើប្រាស់

បន្ទាយមានជ័យ ៖ លោកគោស៊ុំ សារឿត អភិបាល ខេត្តបន្ទាយមានជ័យ បានសំណូមពរ ដល់ពលរដ្ឋ នៅស្រុកមង្គលបូរីថា ប្រជាពលរដ្ឋត្រូវប្រើបាស់ទឹកឲ្យចេះសន្សំសំចៃ មិនត្រូវបូមបឹង ប្រឡាយ ព្រែក ស្ទឹងដើម្បី ចាប់ត្រីលក់ព្រោះវាបាត់ពូជត្រី និងខ្វះទឹកប្រើប្រាស់ជាដើម ។ អោយប្រជាពលរដ្ឋ ត្រូវចេះគោរពច្បាប់ ចរាចរណ៍ ផ្លូវគោកថ្មីត្រូវពាក់មួកសុវត្តិភាព ជាប្រចាំព្រោះវាអាចការពារអាយុជីវិត អ្នកពាក់បានច្រើន អោយពលរដ្ឋដល់អាយុ ១៥ ឆ្នាំ ត្រូវប្រញាប់ធ្វើអត្តសញ្ញាណប័ណ្ណ ។ ប្រជាពលរដ្ឋទាំងអស់ត្រូវចេះរាប់អានគ្នា អធ្យាស្រ័យគ្នា មានទំនាក់ទំនងល្អនិងគ្នា ត្រូវចេះគោរពច្បាប់ឲ្យមានក្រមសីលធម៌ល្អ ក្នុងការរស់នៅជាមួយគ្នា ដើម្បីប្រទេស ជាតិរុងរឿង។

ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង៣ខ្សែដែលមានប្រវែង២.៧១៣ម៉ែត្រស្ថិតក្នុង ភូមិឬស្សី ក្រោក ឃុំឬស្សីក្រោក ក្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកឡុង ពុន អភិបាលស្រុកមង្គលបូរី បានថ្លែងថា ថ្ងៃនេះផ្លូវចាក់បេតុង៣ខ្សែ ដែលមានប្រវែង ២.៧១៣ម៉ែត្រ ជាថវិការរបស់ខេត្តព្រមទាំងផ្លូវចាក់បេតុង១ខ្សែទៀតមានប្រវែង១.០៥០ម៉ែត្រនិងផ្លូវបាក់កៅស៊ូ៣ខ្សែមានប្រវែង២.០៣០ម៉ែត្រដែលជាថវិកា របស់រដ្ឋាភិបាលអនុវត្តដោយនាយកដ្ឋានវិស្វ័កម្ម នៃក្រសួងការពារជាតិ ។ ផ្លូវលំទាំនោះត្រូវបានស្ថាបនា ជាផ្លូវបេតុងវិញក្រោយពីទទួលរងការបំផ្លាញ ដោយទឹកជំនន់នាពេលកន្លងមក។

លោកគោស៊ុំ សារឿត ក៏បានមានប្រសាសន៍ថា ផ្លូវទាំង៣ខ្សែដែលកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ គឺជា ចំណងដៃរបស់រាជរដ្ឋភិបាលខេត្ត ដែលខិតខំធ្វើផ្លូវទាំង៣ខ្សែ ដែលចំណាយអស់ទឹកប្រាក់រាប់សែនដុល្លារ សំរាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅមកឲ្យបានស្រួលនេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាល នៅតែយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋជារៀងរហូតមិនដែលភ្លេចម្តងណាឡើយ៕