បញ្ជូនបុរសជនជាតិ ហូឡង់ម្នាក់ រស់នៅខេត្តកំពត ហួសទិដ្ឋាការជិត៣ឆ្នាំ ទៅអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍

កំពត ៖ ជនជាតិហូឡង់ រស់នៅក្នុងខេត្តកំពត ហួសទិដ្ឋាការរយៈពេល២ឆ្នាំ៨ខែ ត្រូវបានការិយាល័យ នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងរៀបចំសំណុំឯកសារ ដើម្បីបញ្ជូន ខ្លួនប្រគល់ឲ្យទៅអគ្គនាយកដ្ឋាន ជនអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាល នៃការិយាល័យជនអន្តោប្រវេសន៍ខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា៖ បុរសជនជាតិហូឡង់រូបនេះ ឈ្មោះKLAAS NIBEUWH0F អាយុ៤៧ឆ្នាំ មកស្នាក់នៅក្នុងផ្ទះជួល នៃភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

មន្ត្រីនគរបាលដដែល បន្តថា បុរសហូឡង់ខាងលើ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ខេត្ត ស្រាវជ្រាវរក ឃើញ រស់នៅលើទឹកដីខេត្តកំពត ហួសទិដ្ឋាការរយៈពេលជិត ៣ឆ្នាំមកហើយ ដូច្នេះទើបកម្លាំងបានធ្វើការ អញ្ជើញជនបរទេសរូបនេះ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ មកកសាងសំណុំឯកសារនៅឯស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕

បញ្ជូនបុរសជនជាតិ ហូឡង់ម្នាក់ រស់នៅខេត្តកំពត ហួសទិដ្ឋាការជិត៣ឆ្នាំ ទៅអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍