ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦​​នេះ រាជធានី​ភ្នំពេញ​​នឹង​កាត់​បន្ថយ​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​បាន​៦០%​ ដោយសារ​អាជ្ញា​ធ​រ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​រួម​គ្នា​ ​ដោះ​បញ្ហា​ធ្វើ​ប្រព័ន្ធ​លូ​នៅ​ក្នុង​ក្រុង​តាម​តំបន់​សំខាន់​ៗ​បាន​​១១៧​គីឡូម៉ែត្រ អាច​ដោះស្រាយ​បញ្ហា​លិច​លង់​ស្ថានភាព​ធំ​ៗ​បាន​ ។

ថ្លែង​​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ស្ថា​នី​យ​​បូមទឹក​ទំនប់​​ទួល​គោក និង​ស្តារ​ប្រឡាយ​បាក់​ទូក ​ស្ថិត​នៅ​ខណ្ឌប្ញ​ស្សី​កែវ កាលពី​ល្ងាច​​ថ្ងៃ​ទី​២៦ ​មក​រា ​២០១៦ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​​ឱ្យ​​ដឹង​ថា ដើម្បី​បញ្ចៀសការ​​លិចលង់​រាជ​ធានី​​ភ្នំពេញ​ដោយសារ​​ជំនន់​ទឹកភ្លៀង សាលា​រាជា​ធានី​បាន​និង​កំពុង​ស្តារ​ប្រឡាយ​បាក់​ទូក ដើម្បី​រំដោះ​ទឹក​បង្ហូរ​ចេញ​​ទៅ​ក្រៅ​ក្រុង ប្រឡាយ​​មេនេះ​ មាន​ប្រវែង​៣.៧០០​ម៉ែត្រ​ ចេញពី​ផ្លូវ​លេខ​​៧០ រហូត​ដល់​ប្រឡាយ​អូរ​វែង​ភាគ​​ខាងជើង​រា​ជ​ធានី ។​