ទំនាស់​ពាក្យ​សម្តី ​រហូត​ប្រើ​ហិង្សា​ប៊ិះ​ស្លាប់ រវាង​អ្នក​រកស៊ី​ផ្លែ​ឈើ និង​អ្នក​រត់​តាក់ស៊ី

ខេត្តបាត់ដំបង ៖ អ្នក​ដឹក​ផ្លែ​ឈើ​២​នាក់​ប្ដី​-​ប្រពន្ធ ត្រូវ​អ្នក​រត់​តាក់ស៊ី​ព្រួត​គ្នា​កាប់​និង​វាយ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល ដែល​ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ មក​រា ស្ថិត​នៅ​ក្បែរ​ច្រក​អន្តរជាតិ «​ដូង​» ក្នុងភូមិ​ដូង ឃុំ​បឹង​រាំ ស្រុក​កំ​រៀង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ ប្ដី​ឈ្មោះ​ហុ​ល ហុ​ក​ទ្រី អាយុ​៤០​ឆ្នាំ (​របួសធ្ងន់​) និង​ប្រពន្ធ​ឈ្មោះ​ប៊ូ ចាន់​នី​ន អាយុ​៣៨​ឆ្នាំ ជា​អ្នក​រកស៊ី​ជួញ​ផ្លែ​ឈើ​ពី​ច្រក​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ទៅ​ខេត្តកំពង់ធំ ។ រីឯ​ជន​បង្ក​ជា​មេខ្លោង​ត្រូវ​គេ​ស្គាល់ឈ្មោះរ​ដ្ឋា អាយុ​ជាង​២០​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី ។

ប្រភព​ពី​សមត្ថកិច្ច​ថា ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​នេះ គឺ​ផ្ទុះ​ឡើង​ដោយសារ​ទំនាស់​ពាក្យ​សម្តី​គ្នា​រវាង​២​នាក់​ប្តី​-​ប្រពន្ធ​រង​គ្រោះ​ជាមួយ​អ្នក​រត់​តាក់​ស៊ី​នោះ ។ ហើយ​ក្រោយ​ពី​បង្ក​ហិង្សា​រួច ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​បើករថយន្ត​គេចខ្លួន​អស់ តែ​សមត្ថកិច្ច​កំពុង​ចាត់ការ​លើ​ករណី​នេះ​ហើយ ។

ទំនាស់​ពាក្យ​សម្តី ​រហូត​ប្រើ​ហិង្សា​ប៊ិះ​ស្លាប់ រវាង​អ្នក​រកស៊ី​ផ្លែ​ឈើ និង​អ្នក​រត់​តាក់ស៊ី
ទំនាស់​ពាក្យ​សម្តី ​រហូត​ប្រើ​ហិង្សា​ប៊ិះ​ស្លាប់ រវាង​អ្នក​រកស៊ី​ផ្លែ​ឈើ និង​អ្នក​រត់​តាក់ស៊ី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត