ចិន កំពុងពន្លឿន សេចក្ដីព្រាងច្បាប់ ស្តីពីសុវត្ថិភាព នុយក្លេអ៊ែរ និងថាមពលបរមាណូ

ប៉េកាំង៖ យោងតាមប្រភព ពីមន្រ្តីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ខ្លួនកំពុង ពន្លឿន ការធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីសុវត្ថិភាពនុយក្លេអ៊ែរ និងថាមពលបរមាណូ ចាប់តាំងពី ខ្លួនបានសាង សង់រោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងឆ្នាំ១៩៨៥ មកម្លេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នេះដោយ ដកស្រង់ប្រភព ពីការិយាល័យក្រុមប្រឹក្សា ព័ត៌មានរដ្ឋបន្ដទៀតថា ប្រទេសចិនបាន បង្កើន ដំណើរការយ៉ាងរហ័ស ក្នុងការធ្វើសេចក្ដីព្រាងច្បាប់ ដើម្បីឆ្លើយតបជាបន្ទាន់ ចំពោះ ថាមពលអាវុធនុយក្លេអ៊ែរ។

ប្រទេសចិន បានអនុម័តច្បាប់មួយ ស្ដីពីការបង្កើតកិច្ចព្រមព្រៀងសុវត្ថិភាព បន្ទាប់ពីគ្រោះថ្នាក់ នុយក្លេអ៊ែរ ក្នុងឆ្នាំ ១៩៩៣ ដែលជាតំបន់ដំបូងគេបង្អស់ ហើយបន្ទាប់មកទៀតច្បាប់ ស្ដីពី កិច្ចការពារ និងគ្រប់គ្រងការបំពុលដោយជាតិវិទ្យុសកម្ម។ ចំណែកច្បាប់ឆ្លើយតបបន្ទាន់ ខាងលើនេះ មានសមត្ថកិច្ច គ្រប់គ្រង គ្រោះថ្នាក់នុយក្លេអ៊ែរ។

កាលពីពេលថ្មីៗនេះ ច្បាប់សន្ដិសុខជាតិ បានកែលម្អឡើងវិញក្នុងឆ្នាំ២០១៥ កន្លងទៅនេះ ដោយបាន ពង្រឹងច្បាប់បន្ទាន់នៃគ្រោះថ្នាក់នុយក្លេអ៊ែរ។ ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសចិន ក៏បានបង្កើត ប្រព័ន្ធគ្រប់គ្រងការសង្គ្រោះបន្ទាន់នុយក្លេអ៊ែរ ជាមួយនឹងចក្ខុវិស័យនៃតួនាទី ច្បាស់លាស់ ក្នុងចំណោម ស្ថាប័នរដ្ឋាភិបាល អាណាខេត្ត និងរោងចក្រថាមពលនុយក្លេអ៊ែរ៕

ចិន កំពុងពន្លឿន សេចក្ដីព្រាងច្បាប់ ស្តីពីសុវត្ថិភាព នុយក្លេអ៊ែរ និងថាមពលបរមាណូ