សាលារៀន ១៤ នៅអង់គ្លេស ត្រូវបិទទ្វារ ក្រោយការ គម្រាមបំផ្ទុះគ្រាប់បែក

ឡុងដ៍៖ សិស្សរាប់ពាន់នាក់ នៅសាលារៀនចំនួន ១៤ ទូទាំងចក្រភពអង់គ្លេស ត្រូវបាន អាជ្ញាធរ ជម្លៀស ចេញពីសាលារបស់ពួកគេជាបន្ទាន់ បន្ទាប់ពី មានការបញ្ឆោតថា មានការ ដាក់បង្កៃគ្រាប់បែក កាលពីថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ ២០១៦។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃពុធ ទី២៧ ខែមករា នេះ។

សាលារៀនដែលត្រូវបានគេជម្លៀសសិស្សចេញនោះ មានចំនួន ៦ ស្ថិតនៅតំបន វែសត៍ មីដឡេនស៍, ៤ នៅទីក្រុងឡុងដ៍, និង ៤ទៀត នៅតំបន់ ខនវ៉ល។ សាលារៀនទាំងនោះ បាន ទទួលទូរស័ព្ទបញ្ឆោតដូចៗគ្នា ថាមានគ្រាប់បែកត្រូវបានដាក់បង្កៃ បន្ទាប់មកថ្នាក់ដឹកនាំ សាលារៀនក៏បាន ផ្តល់ព័ត៌មាននេះទៅកាន់អាជ្ញាធរ ហើយក៏ធ្វើការជម្លៀសសិស្សានិស្សិត ចេញជាបន្ទាន់ អមជាមួយនឹងការត្រៀមកម្លាំងរំដោះ និង ឡានពន្លត់ អគ្គីភ័យ ជាច្រើនគ្រឿង។

អ្នកនាំពាក្យ ក្រុមប្រឹក្សាប៉ូលិសជាតិ អង់គ្លេស បានប្រាប់សារព័ត៌មានក្នុងស្រុក ឲ្យដឹងថា “នៅតំណាក់កាលនេះ យើងគ្មានព័ត៌មានណាមួយ អំពីការវាយប្រហារពាក់ព័ន្ធនឹង ភេរវកម្ម នោះទេ ហើយអ្វីៗគ្រប់យ៉ាងកំពុង ស្ថិតនៅក្នុងការស៊ើបអង្កេត ដើម្បីស្វែងរកការពិត។ វាអាច គ្រាន់តែជាពាក្យបោកបញ្ឆោត តែប៉ុណ្ណោះ៕”

សាលារៀន ១៤ នៅអង់គ្លេស ត្រូវបិទទ្វារ ក្រោយការ គម្រាមបំផ្ទុះគ្រាប់បែក