ក្រសួងយុត្តិធម៌​គ្រោង​នឹង ​បង្កើត​តុលាកា​ថ្មី​ចំនួន ​៣​ បន្ថែមទៀត​នៅ​កម្ពុជា​

Doliprane TVC

ភ្នំពេញ​៖ ក្រសួងយុត្តិធម៌​បានបញ្ជាក់​ឱ្យដឹងថា​នាពេលនេះ​ក្រសួង​កំពុងធ្វើការ​សិក្សា​ដើម្បី​ធ្វើការ រៀបចំ​ឱ្យ​ដំណើរការ​នៃ​តុលាការ​ចំនួន​បី​បន្ថែមទៀត ក្នុងនេះ មានដូចជា​តុលាកា កា​ងារ តុលាកា​ពាណិជ្ជកម្ម និង​ តុលាកា​រដ្ឋប្បវេណី​ដើម្បី​សំ​​ដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ច្បាប់​បម្រើ​តាម​សេចក្តីត្រូវការ នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​ថែមទៀត ​។​ ការ​ថ្លែង​ឱ្យដឹង​បែបនេះ​របស់​ក្រសួងយុត្តិធម៌​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក​អង្គ វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​ត្តិ​ធម៌​ជា​​មួយ​គណៈប្រតិភូ​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក​Tsunryuld Yamamoto ចៅក្រម​តុលារ​កំពូល​ជប៉ុន​នៅ​ទីស្តីកា​ក្រ​សួង​យុត្តិធម៌​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា​ឆ្នាំ កន្លងមក​។​

លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ បានឱ្យដឹង ថា​នាពេលនេះ​ក្រសួង​យុ​ត្តិ​​ធម៌​កំពុងតែ​រៀបចំ​ច្បាប់​ថ្មីៗ​មួយចំនួនទៀត ពិសេស​កំពុងតែ​រៀបចំ​ដាក់ ដំណើរការ​តុលាការ​ជំនាញ មួយចំនួនទៀត​ដូច​​ជា​តុលាការ​ការងារ តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​រដ្ឋប្បវេណី ។ ទោះបីយ៉ាងណា​ចំពោះ​តុលាការ ដែល​គ្រោង​ដា​ក់​ឱ្យ​ដំណើរ​នេះ​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ផងដែរ​ដួច​ជា​ខ្វះ​ធនធានមនុស្ស​ក្នុង​វិស័យ នេះ​ជាដើម​។

​ការខ្វះ​ខាត់​នេះ​ទើប​ភាគី​កម្ពុជា​យើង​បានស្នើ​សុំ​ជប៉ុន​ជួយ​បណ្តុះបណ្តាល​គ្រូ​បង្គោល ដែល​សហកា​ជាមួយ​សាលា​បណ្តុះ​បណ្តា​​ល​វិជ្ជាជីវៈ​តុលាកា ​។ លោក​បានឱ្យដឹង​បន្ថែមថា​ក្រសួង​យ​ត្តិ​ធម៌​កំពុងតែ​រៀបចំ​តុលា​ការងារ និង​តុលាការ​ពាណិជ្ជកម្ម ដូច្នេះ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ច្រើន​ក្នុង វិស័យនេះ​ ។​ លោក​ថា ​«​ទាក់ទិន​នឹង​វិស័យ​តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម ជប៉ុន​នឹង​ជួប​បណ្តុះបណ្តាល​ដល់​ចៅក្រម ព្រះ​​រាជអាជ្ញា មេធាវី ដល់​វិស័យ​ទាំងនេះ​ជាមួយ​សាលា​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ទាំងនេះ បន្ថែម​»​។

ក្រៅពីនេះ​ក្រសួងយុត្តិធម៌​ចង់ឱ្យ​ជប៉ុន​ជួយ​កែសម្រួល​ក្រម ខាងលើនេះ ដើម្បី​ស្របតាម បរិបទ​របស់​កម្ពុជា និង​ស្នើ​​ជប៉ុន​ជួយ​បណ្តុះបណ្តាល​សមត្ថភាព របស់​ចៅក្រម ព្រះរាជអាជ្ញា មេធាវី កម្ពុជា ក្នុង​វិស័យ​រដ្ឋប្បវេណី​។ ជាមួយគ្នា​នោះដែរ​លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​លោក​Tsunryuld Yamamoto​ចៅក្រម​តុលារ​កំពូល​ជប៉ុន​ធ្វើការ​បណ្តុះ​បណ្តា​ល​សមត្ថភាព​ដល់​មន្ត្រី​តុលាការ​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​នេះ​ផងដែរ​។​

លោក​អះអាងថា​« ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គាត់​ចង់​ពិភាក្សា​លើ​ការជួយ​វិស័យ​យុត្តិធម៌​របស់​ជប៉ុន​មក​កម្ពុជា ពិ​សេ​​ស​លើ​ក្រមនីតិវិធី​រដ្ឋប្បវេណី និង​ក្រមរដ្ឋប្បវេណី​។ ព្រោះថា​កន្លង មក​ជប៉ុន​បាន​ជួយ​កម្ពុ​ជាច្រើន ក្នុងការ​កាត់​តែ​ក្រ​មនី​​តិ​វិធី​រដ្ឋប្បវេណី និង​ក្រមរដ្ឋប្បវេណី ដែល​ដាក់​ឲ្យ​ប្រ​ប្រើប្រាស់​នាពេល​ប​ច្ច​ប្បន្ន ។ ដួ​ច្នេះ​ជប៉ុន​នឹ ង​បន្ត​គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​របស់​កម្ពុជា​បន្តទៀត ពិសេស​នោះ​វិស័យ​រដ្ឋប្បវេណី​តែម្តង »​។

អ្នកនាំពាក្យ​រូបនេះ​បានឱ្យដឹង​បន្ថែម ថា​សម្រាប់​ជំនួយ​របស់​ជប៉ុន​ភាគ​ច្រើន​ជួយ​លើក​ការ បណ្តុះបណ្តាល និង ជំនួយ​​ជា​ថវិការ​ ។​ ជប៉ុន​ជួយ​គ្រូ ជំនាញ​បណ្តុះបណ្តាល​ដល់​មន្ត្រី​យុត្តិធម៌​កម្ពុជា​ ។​ ស្ថាប័ន​យុត្តិធម៌​ជប៉ុន​តែង​ប្រកាស​បន្ត​ជួយ​គាំ​​ទ្រ​និង​ កែប្រែ​ដល់​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា​ដែល​កំពុង​ជួប​កង្វះ​ធនធានមនុស្ស​មិន​បម្រើ​ទៅតាម​សេចក្តីត្រូវការ​នៅ​ឡើយ​ ៕ ​ដេប៉ូ

ក្រសួងយុត្តិធម៌​គ្រោង​នឹង ​បង្កើត​តុលាកា​ថ្មី​ចំនួន ​៣​ បន្ថែមទៀត​នៅ​កម្ពុជា​