បណ្តា​យុវជន​កម្ពុជា ​និង​ បរទេស ចូលរួម​បោះ ជំរុំ​ពិភពលោក​នៅ ​សាលា​តិច​ណូ​

Doliprane TVC

ភ្នំពេញៈ ​ក្រុមយុវជន​ជាច្រើន​ដែលមាន​អាយុ​វ​ចាប់ពី​១៧​ដល់​២៥​ឆ្នាំ​ដែលមាន​ទាំង កម្ពុជា​និង​បរទេស​រាប់​​សិប​នាក់​កាលពី​ថ្ងៃទី​២៤ ​ខែមករា ​បានមក​ចូលរួម​ក្នុងការ​បោះជំរុំ​ពិភពលោក​នៃ​មិត្តភាព​យុវជន​អន្តរជាតិ (IYF)​ចាប់ ពីថ្ងៃ​ទី​២៤ ដល់ ២៧ ខែមករា នៅ​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា ​(​តិច​ណូ​) ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត​ដែលជា​ក្រុមហ៊ុន​បាន​ជួយឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ បានឱ្យដឹងថា​ក្នុង​ព្រឹត្តិការណ៍​នៃ​ការជួបជុំ​បណ្តា​យុវជន​នេះដែរ​ក្នុង​គោលបំណង​លើក កម្ពស់​ការ​លូត​លាស់ ផ្នែក​ស្មារតី និង​អភិវឌ្ឍ​កែប្រែ​ផ្នត់គំនិត ដើម្បី​ភាពជា​អ្នកដឹកនាំ ដល់​យុវជន​នា​ថ្ងៃ​អនាគត​។​

បណ្តា​យុវជន​កម្ពុជា ​និង​ បរទេស ចូលរួម​បោះ ជំរុំ​ពិភពលោក​នៅ ​សាលា​តិច​ណូ​

លោ​កថា​ដោយ​មើលឃើញ យុវជន​កម្ពុជា​កាន់តែ​ច្រើនឡើងៗ ងាក​មកប្រើប្រាស់​បច្ចេក​វិទ្យា ឌីជីថល​ដើម្បី​ទាក់ទង​ទៅ កាន់​ពិភពលោក វា​ក្លាយជា​សារៈសំខាន់ យ៉ាងខ្លាំង​សម្រាប់​ពួកគេ ពួតដៃ​កសាង​អាកប្ប​កិរិយា និង​តម្លៃ​ស្នូល​ដ៏​រឹងមាំ ដែល​នឹង​ផ្ដល់​ជា​លំនឹង សម្រាប់​ជា​ត្រីវិស័យ​ឱ្យ​ពួកគេ បោះជំហាន​យ៉ាង​ឆាប់​រហ័ស និង​ភ្ជាប់​ទំនាក់ទំនង ល្អ​ក្នុង​ពិភពលោក​។ តំណាង​អង្គការ​(IYF) បានលើកឡើង​ឱ្យដឹង​ដែរ​ថា​” ក្នុង​ព្រឹត្តិការណ៍​នេះ​បណ្តា​យុវជន​ពួកគេ​នឹង​បាន​ជួ​ប​នូវ​កម្មវិធី​ផ្សេងៗ​ប្រកប ដោយ​ភាព​ច្នៃប្រឌិត និង​រំភើប​រីករាយ ។​

បណ្តា​យុវជន​កម្ពុជា ​និង​ បរទេស ចូលរួម​បោះ ជំរុំ​ពិភពលោក​នៅ ​សាលា​តិច​ណូ​

ក្រៅពីនេះ​ពួកគេ​ក៏​នឹង​បាន​ស្វែងយល់​ពី ផលប៉ះពាល់​ដល់​ការ ផ្លាស់ប្ដូរ​ក្នុង​ជីវិត​ពួកគេ និង​ពិភពលោក តាមរយៈ​ការលើកឡើង ពី​បញ្ហា​អភិវឌ្ឍ​​ជា​ស្នូល និង​បំពាក់បំប៉ន​ពួកគេ​នូវ ឧបករណ៍​ចាំបាច់​នានា ព្រមទាំង​ធនធាន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ស​
​ម្រា​ប់​ជំនាន់​ក្រោយ​”​។​ តំណាង​អង្គការ រូបនេះ​បន្តថា ព្រឹត្តិការណ៍​បោះ ជំរុំពិភពលោក​ឆ្នាំនេះ នឹង​ប្រមូលផ្ដុំ​ដោយ សិស្ស​វិទ្យា​ល័​យ និង​ និស្សិត​សាកលវិទ្យាល័យ ដែលមាន​អាយុ​ចាប់ពី ​១៧ ​ឆ្នាំ ដល់ ២៥​ ឆ្នាំ ដែល​មកពី កម្ពុជា កូរ៉េ និង​ប​
​ណ្ដា​ប្រទេស ជិតខាង​ជាច្រើន​ទៀត​។ ពួកគេ​នឹងចូលរួម​កម្មវិធី ជាច្រើន​រួមមាន ស៊េរី​វាគ្មិន​ភាពជា​អ្នក​ដឹក​​នាំ ដែល​ជាមាន​លក្ខណៈ ជា​បុគ្គល​លេចធ្លោ វគ្គ​សិក្សាអប់រំ IYF បង្រៀន​ដោយ​សាស្ត្រាចារ្យ​ជំនាញៗ​ សក​ម្ម​ភាពជា​មិត្តភាព និង​ការបង្កើត​ក្រុម ការសម្ដែង​តន្ត្រី និង​វប្បធម៌ និង​វគ្គ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​៕ ​ដេប៉ូ​

បណ្តា​យុវជន​កម្ពុជា ​និង​ បរទេស ចូលរួម​បោះ ជំរុំ​ពិភពលោក​នៅ ​សាលា​តិច​ណូ​