​របប​អាហារ​ដែល​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ក្អួត​

​របប​អាហារ​ដែល​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ក្អួត​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ របប​អាហារ​ពិត​ជា​សំខាន់​ណាស់ បើ​អ្នក​បរិភោគ​ខុស វា​មិន​ត្រឹមតែ​អាច​បំផ្លាញ​សុខភាព​អ្នក និង​កូន​ទេ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ក្អួត​ទៀតផង ដោយសារ​តែ​ពិសារ​មិន​ត្រូវ​ក្បួនខ្នាត ដូចនេះ​តើ​គួរតែ​តម្រូវ​របប​អាហារ​បែបណា​ទើប​មិន​មាន​អាការៈ​ក្អួត​នោះ​?

  1.  ​នៅពេល​ដែល​អ្នក​ចង់​ក្អួត អ្នក​អាច​ផឹក​របស់​ដែល​មាន​រសជាតិ​ជូរ​ដូចជា ទឹក​ក្រូចឆ្មារ​បាន ព្រោះ​វា​អាច​ជួយ​អ្នក​បំបាត់​អា​ការៈនេះបាន ជាងនេះទៅទៀត អ្នក​ក៏​អាច​ផឹកទឹក​បន្លែ​បៃតង និង​ទឹក​ផ្លែឈើ​ក៏​បាន​ដែរ វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​អា​ការៈបា​ន​មាន​លក្ខណៈ​ធូលស្រាល​ដូចគ្នា​។​
  2. ​នៅមុន​បាយ និង​ក្រោយ​បាន​ចំនួន​មួយ​ម៉ោង​កន្លះ អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ទឹក​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មិន​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ក្អួត​បាន​យ៉ាង​ងាយ​បំផុត​។​
  3. ​នៅពេល​ដែល​អ្នក​ទំនេរ អ្នក​មិន​ត្រូវ​អង្គុយ​មើល​តែ​ទូរទស្សន៍ ឬ​គេង​នោះទេ អ្នក​អាច​ប្តូរ​មក​ម៉ាស្សា​ក្រពះ​បាន នោះ​វា​នឹង​ជួយ​រំលាយ​អាហារ​បាន​លឿន ជា​ហេតុ​ដែល​មិន​ទុក​នៅ​ក្នុង​ក្រពះ​អ្នក​យូរ ដូចនេះ​អ្នកនឹង​មិនមាន​អាការៈ​ក្អួត​ឡើយ ព្រោះ​អាហារ​ទាំងអស់​រំលាយ​អស់ហើយ​។​
  4. ​អ្នក​ក៏​អាច​ទិញ​តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មក​ឆុង​ផឹក​ដែរ នោះ​វា​នឹង​ជួយ​សម្រួល​ដល់​ក្រពះ​អ្នក ជា​ហេតុ​ដែល​អាច​ជួយ​អ្នក​មិនសូវ​មាន​អាការៈ​ក្អួត​ច្រើន​ទេ​នៅពេល​ដែល​បរិភោគអា​ហារ​ផ្សេងៗ​។​
  5. ​នៅពេល​ដែល​អ្នក​បរិភោគ​អ្វី​ក៏​មិន​ចូល ហើយ​តែងតែ​ក្អួត​ចេញ​មក​វិញ អ្នក​អាច​សាកល្បង​ពិសា​របបរ​សបាន ថា​មិន​ត្រូវ​វា​អាច​ជួយ​អ្នកឲ្យមាន​អា​ការៈធូរ ដោយសារ​តែ​វា​ងាយស្រួល​ក្នុង​ការរំលាយ​អាហារ ដូចនេះ​ក្រពះ​អ្នក​នឹង​មិន​រក​រឿង​អ្នក​ឡើយ ដោយ​មិន​អាច​ធ្វើឲ្យ​អ្នក​ក្អួត​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។