​តួលេខ​អ្នកស្លាប់​ដោយ ​អាកាសធាតុ​ត្រជាក់នៅលើ​ពិភពលោក​

Doliprane TVC

​ក្នុង​សភាព​អាកាសធាតុ​លើ​ពិភពលោក មានការ​ប្រែប្រួល​ចម្លែក ក៏មាន​ចេញ​របាយការណ៍​តួលេខ​លើ​ពិភពលោក​ឱ្យដឹងថា សីតុណ្ហភាព​ដ៏​ត្រជាក់​ពុំ​ធ្លាប់​ជួបប្រទះ បាន​បណ្តាលឱ្យ​ប្រទេសមួយ​ចំនួន​មាន​អ្នកស្លាប់​ជាច្រើន ដូចជា ចិនតៃវ៉ាន់ មាន​អ្នក​បាត់បង់​ជីវិត ៩០ នាក់ ភាគច្រើន​អ្នកមាន​អាយុ​ច្រើន​, ជប៉ុន ៥ នាក់ និង របួស ១០០ នាក់​, សហរដ្ឋអាមេរិក ២៩ នាក់​, រីឯ​កូរ៉េខាងត្បូង​ត្រជាក់ -៦ អង្សា ហើយ​អ្នកទេសចរ​បានជា​ប់​នៅលើ​កោះ​ឆេ​ជូ ចំនួន ៩០.០០០ នាក់ ។​

​តួលេខ​អ្នកស្លាប់​ដោយ ​អាកាសធាតុ​ត្រជាក់នៅលើ​ពិភពលោក​

​ឆ្នាំនេះ​ចិនតៃ វ៉ាន់​រងារ​បំផុត ក្នុង​រង្វង់ ៤៤ ឆ្នាំ​, វៀតណាម ក្នុង​រយៈពេល ២០ ឆ្នាំ​, ហុងកុង បាន​ធ្លាក់​នៅត្រឹម ៣ អង្សា ក្នុង​រយៈពេល ៦០ ឆ្នាំ ហើយ​បាន​បិទ​សាលារៀន​មេ​ត្តេ​យ្យ និង បឋមសិក្សា​, ប្រទេស​ចិន​ដែនដី​ដ៏​ធំ នៅ​មណ្ឌល​ម៉ុង​ហ្គោ​លី សីតុណ្ហភាព​ធ្លាក់​ទាប​ខ្លាំង គឺ -៤៦,៨ អង្សា ចំណែក​នៅ​ក្វាង​ចូ​វ និង ស៊ើ​ន​ជើ​ន ព្យុះ​ព្រិល​ធ្លាក់​ជា​លើកដំបូង​ក្នុង​រង្វង់ ៦០ ឆ្នាំ​, កូរ៉េខាងត្បូង នៅ​កោះ​ឆេ​ជូ ជា​កោះ​ទេសចរ​កំពូល​ពេញនិយម មិនដែល​ត្រជាក់​ខ្លាំង​អស់​រយៈពេល ៣ ទសវត្សរ៍ (៣០ ឆ្នាំ​) និង បាន​ផ្អាក​ការហោះហើរ ៥០០ ជើង តាម AFP និយាយថា ទេសចរ​ចំនួន ៩០.០០០ នាក់​បាន​ជាប់​នៅ​ទីនោះ​, នៅ​ជប៉ុន នា​ភាគ​កណ្តាល និង ភាគ​ខាងលិច នៃ​ខេត្ត​អូ​គី​ណា​វ៉ា សីតុណ្ហភាព​ធ្លាក់​ទាប​ជា​លើកដំបូង​ក្នុង​រយៈពេល ១១៥ ឆ្នាំ ។

​តួលេខ​អ្នកស្លាប់​ដោយ ​អាកាសធាតុ​ត្រជាក់នៅលើ​ពិភពលោក​

នេះ​មិនទាន់មាន​របាយការណ៍​ពី​ការបាត់​បង់ជីវិត​នៅ​បណ្តា ប្រទេស​អឺរ៉ុប និង ប្រទេស​នានា​ផង ។នៅ​កម្ពុជា​យើង ទោះជា​ត្រជាក់​ត្រឹម ១៩ អង្សា គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ ហើយ​គ្មាន​របាយការណ៍​មាន​អ្នកស្លាប់ ឬ របួស​អ្វី​ឡើយ ។ រីឯ​ប្រទេសជិតខាង​យើង ដូចជា​ប្រទេស​លាវ ឆ្នាំនេះ​មាន​ព្រិល​ធ្លាក់​ជា​លើកដំបូង ហើយ​ថៃ​មាន​សីតុណ្ហភាព​ប្រហាក់ប្រហែល​នឹង​កម្ពុជា​យើង​ដែរ លើកលែងតែ​នៅ​តំបន់​ភាគ​ឥសាន ៕ សូរ្យកាន្ត (Thai Post)

​តួលេខ​អ្នកស្លាប់​ដោយ ​អាកាសធាតុ​ត្រជាក់នៅលើ​ពិភពលោក​

​តួលេខ​អ្នកស្លាប់​ដោយ ​អាកាសធាតុ​ត្រជាក់នៅលើ​ពិភពលោក​