ក្រុមហ៊ុន Huawei នឹងសម្ពោធ កំពូលស្មាតហ្វូន Huawei Mate 8 ស៊េរីថ្មី បំផុតប្រចាំ តំបន់អាស៊ី

ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ នេះអាជីវករ និងអ្នកសារព័ត៌មានកម្ពុជា ២០នាក់បានចេញ ដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមកម្មវិធី សម្ពោធ កំពូលស្មាតហ្វូន Huawei Mate 8 ស៊េរីថ្មីបំផុតប្រចាំតំបន់អាស៊ី ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ នេះ នៅឯ Royal Paragon Hall @Siam Paragon  ។

កម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 នេះជាព្រឹត្តិការណ៍ ដ៏ធំមួយប្រចាំតំបន់អាស៊ី ដែលមានអ្នកចូលរួមពីសំណាក់ឯកអគ្គរាជ ទូតស្មាតហ្វូន Huawei ប្រចាំប្រទេស អាស៊ីនីមួយៗ តារាចម្រៀង និងតារាសម្ដែងល្បីៗ អាជីវករ និងអ្នកសារព័ត៌មានក្នុងតំបន់ ប្រមាណ៥០០នាក់។

លោក អែម យុទ្ធូ នាយកទីផ្សារ របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា និងជាអ្នកដឹកនាំ ក្រុមការងាររបស់ Huawei ទៅចូលរួមកម្មវិធីសម្ពោធ កំពូលស្មាតហ្វូន Huawei Mate 8 នៅទីក្រុង បាងកក បានឲ្យដឹងថា នេះជាលើកទី 3 ហើយដែលក្រុមហ៊ុន Huawei អញ្ជើញអាជីវករ និង អ្នកសារព័ត៌មានចូលរួម ព្រឹត្តិការណ៍ដ៏ធំប្រចាំ តំបន់អាស៊ីនេះ។ ក្រុមហ៊ុន Huawei មានគោល បំណងចង់ឲ្យអាជីវករ បានស្គាល់កាន់តែ ច្បាស់ពីបច្ចេកវិទ្យា និងគុណភាពរបស់ Huawei  និងដើម្បីបង្កើន ជំនឿចិត្របស់ពួកគាត់ មកលើផលិតផល Huawei ផងដែរ។

ចំណែកអ្នកនាង សាណា ដែលកំពុងប្រើ Huawei P8 និង G7 Plus ក៏បានឲ្យដឹងដែរថា “ទោះបីជា នាងខ្ញុំធ្លាប់ចូលរួមព្រឹត្តិការណ៍ បែប នេះពីមុនមកក៏ដោយ ក៏នាងខ្ញុំនៅតែមានអារម្មណ៍ រំភើបរីករាយ ក្នុងការចូលរួមម្ដងហើយម្ដងទៀត។ អរគុណដល់ក្រុមហ៊ុន Huawei ដែលតែងតែផ្ដល់ឱកាស នាងខ្ញុំ បានឃើញនូវបច្ចេកវិទ្យា ថ្មីបំផុតរបស់កំពូលស្មាតហ្វូន ស៊េរីថ្មីៗ និងមានឱកាសជួបផ្ទាល់ជាមួយ ថ្នាក់ដឹកនាំរបស់ Huawei ក៏ដូចជាតារាល្បីៗ ក្នុងតំបន់អាស៊ីផងដែរ។

កញ្ញា គង្កា ជ័យលាភី Cambodia Next Top Model ជំនាន់ទីមួយបានឲ្យដឹងថា៖ “នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន ដែលបានក្រុមហ៊ុន Huawei អញ្ជើញចូលរួមវិធីសម្ពោធ កំពូលស្មាតហ្វូន Huawei Mate 8 ប្រចាំតំបន់អាស៊ីនេះ។ ពីមុនធ្លាប់តែបានឃើញតាមកញ្ចក់ ទូរទស្សន៍ពីភាពអស្ចារ្យរបស់ ព្រឹត្តិការណ៍នេះ តែលើកនេះមានសំណាង បានចូលរួមផ្ទាល់ ដូច្នេះក្នុងចិត្តនាងខ្ញុំបន់ ឲ្យតែទៅដល់ឆាប់ៗទេ”។

ក្រោយពីកម្មវិធីសម្ពោធនៅទីក្រុងបាងកកនេះ Huawei  Mate 8 នឹងមានលក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាក្នុងតម្លៃប្រមាណ ៦០០ ដុល្លារ និងមានពីរពណ៌ គឺមាស និងមាសកាហ្វេ៕

ក្រុមហ៊ុន Huawei នឹងសម្ពោធ កំពូលស្មាតហ្វូន Huawei Mate 8 ស៊េរីថ្មី បំផុតប្រចាំ តំបន់អាស៊ី

ក្រុមហ៊ុន Huawei នឹងសម្ពោធ កំពូលស្មាតហ្វូន Huawei Mate 8 ស៊េរីថ្មី បំផុតប្រចាំ តំបន់អាស៊ី