ពិធីការិនី Ellen Troll ពិធីករហៅ ឈ្មោះបវរ កញ្ញាចក្រវាល ខុស ម៉ាស្ពឹកមុខ

កាលពីសប្ដាហ៍មុន បវរកញ្ញាកូឡុំប៊ី Ariadna Gutierrez បានបង្ហាញវត្តមានក្នុងកម្មវិធី The Steve Harvey Show ដែលជាទីកន្លែងដែល ពួកគេជួបគ្នាលើកទី១ ចាប់តាំងពីពិធីករ Steve Harvey បានប្រកាសឈ្មោះ នាងខុស ក្នុងការប្រឡងបវរកញ្ញាចក្រវាល កាលពីខែ ធ្នូ ឆ្នាំ ២០១៥។

ពិធីការិនី Ellen Troll ពិធីករហៅ ឈ្មោះបវរ កញ្ញាចក្រវាល ខុស ម៉ាស្ពឹកមុខ

ការឱបស្វាគមន៍ ទឹកភ្នែក លាយឡំដោយពាក្យសុំទោស បានកើតឡើងក្នុងពេលកម្មវិធី ពេលដែលអ្នកទាំងពីរជួបគ្នា។ បន្ទាប់មក Ariadna ក៏បានចូលរួមក្នុងកម្មវិធីរបស់ Steve Harvey មួយទៀតមានឈ្មោះថា Miss Universe: The Truth។ ប៉ុន្តែថ្មីៗនេះ ក្នុងកម្មវិធីរបស់អ្នកស្រី Ellen DeGeneres បានបង្កើតវីដេអូខ្លីដុត អ្នកទាំងពីរពេលជួបគ្នា។ កាលពីថ្ងៃអង្គារ ក្នុងកម្មវិធី The Ellen Show បានបញ្ចេញវីដេអូមួយដោយ ត្រាប់តាមសកម្មភាពពេល Ariadna ចូលរួម Miss Universe: The Truth ប៉ុន្តែគេបានកាត់តដោយបវរកញ្ញាកូឡុំប៊ីមិនបានទៅឱប Steveទេ បែរជាចាប់ស្មាឡើងជង្គង់ ទះមួយកំផ្លៀងថែមទាំងគ្រវែងទៅ ក្រោយសាឡុងទៀតផង៕ ចង់ដឹងល្អសើចយ៉ាងណាសូមមើលវីដេអូខាងក្រោម៖

ប្រភព៖ សប្បាយ