​ទង្វើ​ទាំង​៤​របស់​ឳ​ពុក​ម្តាយ​អាច​ធ្វើឲ្យ​កូន​មាន​ភាព​ឯករាជ្យ​

​ទង្វើ​ទាំង​៤​របស់​ឳ​ពុក​ម្តាយ​អាច​ធ្វើឲ្យ​កូន​មាន​ភាព​ឯករាជ្យ​

​មាន​កូន​ក្មេង​ជា​ច្រើន ទោះបីជា​ធំ​ពេញវ័យ​ហើយ​ក៏​ដោយ ក៏​នៅតែ​គ្មាន​ច​រឹត​ឯករាជ្យ​ដែរ គេ​តែងតែ​ពឹងផ្អែក​លើ​ឳ​ពុក​ម្តាយ​គ្រប់​រឿង ដូចនេះ​តើ​ក្នុងនាម​ជា​ឳ​ពុក​ម្តាយ គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​វឹក​ហាត់​កូន​ឲ្យមាន​ចរឹត​ឯករាជ្យ​នោះ​?

មិន​ជួយ​កូន​
នៅពេល​ដែល​កូន​មាន​អាយុ​១​ខួប​កន្លះ អ្នក​មិន​ត្រូវ​ជួយ​គេ​ធ្វើ​ទេ​នៅពេល​ដែល​សកម្មភាព​នោះ​គេ​អាច​ធ្វើ​ដោយ​ខ្លួនឯង ដូចជា ៖ ពាក់​ស្បែកជើង និង​យក​របស់​លេង​ជា​ដើម មាន​តែ​ធ្វើ​បែប​នេះ​ទេ ទើប​កូន​គ្មាន​ច​រឹត​ពឹងផ្អែក​អ្នកដទៃ​។​

មិន​ការពារ​ជ្រុល​
អ្នក​មិន​ត្រូវ​ការពារ និង​បារម្ហ​ពី​កូន​ជ្រុលឡើយ ព្រោះ​អ្នក​មិន​អាច​ការពារ​កូន​អស់​មួយ​ជីវិត​ឡើយ ដូចនេះ​អ្នក​ត្រូវតែ​បង្រៀន​គេ​ឲ្យ​ចេះ​ការពារ​ខ្លួនឯង​ប្រសើរ​ជាង​អ្នក​ចាំតែ​ការពារ​គេ​២៤​ម៉ោង ដោយ​អ្នក​អាច​បង្រៀន​គេ​ពី​របៀប​លេង​ក្នុង​សួន​កុមារ ធ្វើ​យ៉ាង​មេច​ទើប​មិន​របួស​ខ្លួនឯង ធ្វើ​យ៉ាងនេះ​ទើប​គេ​អាច​មាន​ច​រឹត​ឯករាជ្យ​បាន​។​

ឲ្យគេ​ពិចារណា​ពី​ជំរើស​របស់ខ្លួន​
នៅពេល​ដែល​អ្នក​នាំ​កូន​ទៅ​ទិញ​ឥ​វ៉ាន់ ឬ​បរិភោគ​អាហារ​ផ្សេងៗ អ្នក​ត្រូវ​តែ​ប្រាប់​ឲ្យគេ​រើស​ដោយ​ខ្លួនឯង ហើយ​ទិញ​បាន​តែ​មួយ​ទេ ធ្វើបែបនេះ​ហើយ​ទើប​កូន​ចេះ​ថែរក្សា​របស់​ដែល​គេ​មាន ហើយ​ទុក និង​លេង​បានយូរ​។​

ជឿជាក់​ថា​កូន​អាចធ្វើ​បាន​
នៅពេល​ខ្លះ ព្រោះ​តែ​ក្តី​ស្រលាញ់​របស់​អ្នក​ចំពោះ​កូន​ខ្លាំង ធ្វើឲ្យ​អ្នក​ចង់​ធ្វើ​គ្រប់យ៉ាង​ឲ្យ​គេ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ទង្វើ​ទាំង​នោះ​វា​មិន​ត្រឹមតែ​មិន​អាច​ជួយ​កូន​បាន​នោះទេ វា​ថែមទាំង​អាច​បំផ្លាញ​កូន​បាន​យ៉ាង​ងាយ​ទៀតផង ដូចនេះ​អ្នក​ត្រូវតែ​ជឿជាក់ថា​កូន​អាចធ្វើ​បាន ហើយ​ទុកឲ្យ​គេ​ធ្វើ​តែ​ម្នាក់ឯង ទើប​គេ​មិន​មាន​ច​រឹត​ពឹងផ្អែក​អ្នកដទៃ​អស់​មួយជីវិត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។