Perez ថា​ Real Madrid នឹង​មិន​ទិញ​កីឡាករ​ណា​ទេ​នៅ​ខែ​មករា​នេះ

Perez ថា​ Real Madrid នឹង​មិន​ទិញ​កីឡាករ​ណា​ទេ​នៅ​ខែ​មករា​នេះ

ប្រធាន​ក្លឹប​ Real Madrid លោក​ Florentino Perez បាន​ឲ្យ​ដឹង​ថា​ក្លឹប​របស់​លោក នឹង​មិន​ចំណាយ​លុយ​ ​ទិញ​យក​កីឡាករ​រូប​ណា​នោះ​ទេ​ ក្នុង​​រដូវ​​ដោះដូរ​កីឡាករ​ខែ​មករា​នេះ។

 

Perez ថា​ Real Madrid នឹង​មិន​ទិញ​កីឡាករ​ណា​ទេ​នៅ​ខែ​មករា​នេះPerez ថា​ Real Madrid នឹង​មិន​ទិញ​កីឡាករ​ណា​ទេ​នៅ​ខែ​មករា​នេះលោក Florentino Perez

 

ការ​លើក​ឡើង​ដូច្នេះ គឺ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ ដែល​គិត​ថា​ក្លឹប​នឹង​ជះ​លុយ​ដុំ​ក្នុង​ខែ​នេះ​ឲ្យ​ហើយ ត្បិង​អី​ក្លឹប​បាន​ជាប់​បម្រាម មិន​អាច​ទិញ​ដូរ​បាន​នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ម្តងទៀតមុនរដូវកាល និង​ខែ​មករា​ឆ្នាំ​ក្រោយ ដូច​គ្នា​​នឹង​ក្លឹប​ Atletico Madrid ដែរ។

 

យ៉ាង​ណា​ក្ដី ​លោក Perez ពេល​នេះ​បាន​ចេញ​មក​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន។ ម្ចាស់​ក្លឹប​វ័យ​៦៨​ឆ្នាំ​បាន​និយាយ​ថា៖ “Real ​នឹង​មិន​ទិញ​កីឡាករ​ថ្មី​នោះ​ទេ នៅ​ខែ​មករា​នេះ ព្រោះ​តែ​យើង​មាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន​ពិសេស​គឺ​យើង​មាន​គ្រូ​បង្វឹក​ដ៏​ល្អ”។

 

ក្រោយ​ចំណាយ​លុយ​ជាង ៨៦លានដុល្លារ​ទិញ​កីឡាករ​កាល​ពី​ដើម​រដូវ​កាល ក្រុម​ជើង​ឯក La Liga ៣២សម័យ​កាល​ មាន​គម្លាត​៤ពិន្ទុ ​ក្រោម​ក្រុម​កំពូល​តារាង Barcelona តែ​លើស​មួយ​ប្រកួត។

 

សម្រាប់​ប្រិយមិត្ត​ គិត​ថា​ការ​សម្រេច​មិន​ទិញ​ ហើយ​ប្រើ​កីឡាករ​ដដែល អាច​ឲ្យ Real ជោគជ័យ​ដែរ​ឬ​ទេ?

 

Perez ថា​ Real Madrid នឹង​មិន​ទិញ​កីឡាករ​ណា​ទេ​នៅ​ខែ​មករា​នេះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Goal