ពលរដ្ឋ​បន្ត​ប្រឆាំង​សកម្មភាព​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​នៅ​ខណ្ឌ​ជ្រោយចង្វារ

ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦អា (6A) ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា បន្ត​​ប្រឆាំង​ការ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដោយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​មិន​ទាន់​ជូន​ដំណឹង ឬ​ផ្ដល់​ដំណោះស្រាយ​ដល់​ពួកគេ​នៅ​ឡើយ។

ការ​បន្ត​តវ៉ា​ថ្ងៃ​ទី​២៧ មករា ពួកគេ​បាន​យក​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ដោត​លើ​គំនរ​ដី​ដែល​អាជ្ញាធរ​កាយ​ធ្វើ​ផ្លូវ ដើម្បី​ជា​ការ​អំពាវ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល។

ពលរដ្ឋ​ថា ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ ៦.០០០​ម៉ែត្រ ហើយ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦អា នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​ព្រែកលៀប។ នៅ​ក្បែរ​កន្លែង​ឈូស​ឆាយ​ចម្ងាយ​ប្រមាណ ៧០​ម៉ែត្រ ក៏​មាន​ផ្លូវ​មួយ​ដែរ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC

កាល​ពី​ថ្ងៃ​ទី​២៦ មករា ពលរដ្ឋ​​បាន​តវ៉ា​ដោយ​ដុត​កង់ឡាន​ប្រឆាំង​ការ​ឈូស​ឆាយ​នេះ តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។