ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ​យុវជន​ម្នាក់​​​ឈ្មោះ​យ៉េ​ត សូ​រិ​យា អាយុ​២៦​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​បន្ទាប់​ពី​​សង្ស័យ​​ថា ​មាន​ជាប់​​ពាក់​ព័ន្ធ​​ករណី​ប្រើ​អំពើ​ហិ​​ង្សា ​ទៅ​លើ​យុវជន​ម្នាក់​ទៀត​​ឈ្មោះ​សេង លី អាយុ​១៨​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​ទី​២៦ ​មក​រា ស្ថិតនៅ​ចំណុច​ភូមិ​​សាមគ្គី ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ​។

​ប្រភពឱ្យ​ដឹង​​ថា ជន​ដៃដល់ និង​ជន​រង​គ្រោះ​បាន​​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សម្ដី​គ្នា​មួយ​​ប្រាវ រហូត​ធ្វើ​​ឱ្យ​​ជន​ដៃដល់​ទប់​កំហឹង​មិន​បាន ក៏​ទាញ​ដាវ​សា​មួ​រ៉ៃ​​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ហើយ​​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ទាំង​​យប់ ។ លុះ​ព្រឹក​ថ្ងៃ​ទី​២៧​ មក​រា នេះ ក្រោយ​ពី​សមត្ថកិច្ច​ទ​ទួ​ល​បាន​ពាក្យបណ្ដឹង​ពី​​ក្រុមសាច់ញាតិ​ជន​រង​គ្រោះ ទើប​ស្រាវជ្រាវ​រក​​ឃាត់ខ្លួន​ជន​ដៃដល់​​បាន​តែ​ម្ដង ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងសាកសួរ​ ​និង​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ។