ខឹង​ម្តាយ​ខាង​ស្រី​បំបែក​នាង មិនអោយ​ជួប​មុខ ផឹកស្រា​ស្រវឹង​លើ​ដាវ​សាំ​ម៉ូ​រ៉ៃ ទៅ​គំរាម​

ភ្នំពេញ: យុវជន​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​យោងទៅតាម​ពាក្យបណ្ដឹង របស់​ស្ត្រីរងគ្រោះ​ម្នាក់ ក្នុង​បទ​គំរាម​កាប់​ប្រហារ មកលើ​ខ្លួន ព្រោះតែ​រូបគេ​ខឹង​នឹង​ស្ត្រីរងគ្រោះ រារាំង​មិនអោយ​កូនស្រី​មក​ស្រឡាញ់​រូបគេ​។​

​ហេតុការណ៍​គំរាម​សម្លាប់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​ឈានចូល​ថ្ងៃទី​២៧ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ចំណុច​ផ្ទះជួល​​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​មានឈ្មោះ សាន់ និស្សិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ក្បែរ​ផ្ទះ​ជនរងគ្រោះ ។​

​ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ នី មុំ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល ក្នុងភូមិ​ខាងលើ​ដំណើររឿង​បានអោយដឹងថា​កន្លងមក​ជនសង្ស័យ បាន​លួច​ស្រលាញ់​កូនស្រី​របស់ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ​មិន​ពេញចិត្ត​និង អត្តចរិត របស់​ជនសង្ស័យ​ទើបមិន​ព្រមអោយ​កូនស្រី​របស់​​ខ្លួន​ស្រលាញ់​ជនសង្ស័យ ហើយ​ក្រោយមកជនរងគ្រោះ​ក៏បាន​បញ្ជូន​កូនស្រី​របស់ខ្លួន​អោយទៅ​ធ្វើការ​នៅ​ប្រទេស​ថៃដើម្បី​គេច​ពី​ជន​​សង្ស័យ​។​លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ក៏បាន​លីដាវ​សាំ​ម៉ូ​រ៉ៃ​មករក​រឿង​គម្រាម​កាប់​សម្លាប់​ជនរងគ្រោះ​ដល់​បន្ទប់​ជួល​ត្រូវជនរងគ្រោះ​ប្ដឹងទៅ​កម្លាំង​សមត្ថកិច្ច​ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ចុះមក​ឃាត់ខ្លួនតែម្តងទៅ​៕​

ខឹង​ម្តាយ​ខាង​ស្រី​បំបែក​នាង មិនអោយ​ជួប​មុខ ផឹកស្រា​ស្រវឹង​លើ​ដាវ​សាំ​ម៉ូ​រ៉ៃ ទៅ​គំរាម​