បាក់​រណ្តៅ​ជីក​រ៉ែ​មាស នៅ​ស្រុក​កែវ​សីមា ស្លាប់​ម្នាក់​របួស​ម្នាក់​

មណ្ឌគិរី: នៅ​ព្រឹក​ថ្ងៃទី​២៧ មករា នេះ មាន​ករណី​បាក់​រណ្តៅ​ជីក​រ៉ែ​មាស​មួយកន្លែង ស្ថិតនៅ​ភូមិ​ពូទុង ឃុំ​ចុង​ភ្លាស់ ស្រុក​កែវ​សីមា បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ លឹម សាន្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើតនៅ​ភូមិ​មេ​ម៉ត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​អ្នករងរបួស​មានឈ្មោះអេ​ន ណៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត ឃុំ​ថ្ម​ពេជ្រ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ចំណែក​ម្ចាស់​រណ្តៅ​រ៉ែ​មាស​នេះ មានឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មានស្រុកកំណើត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ក្រោយ​​ពី​កើតហេតុ ជន​ដែល​រងរបួសត្រូវគេ​ដឹកបញ្ជូន​យកទៅ​កាន់​មន្ទីរពេទ្យបង្អែក ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​៕​

បាក់​រណ្តៅ​ជីក​រ៉ែ​មាស នៅ​ស្រុក​កែវ​សីមា ស្លាប់​ម្នាក់​របួស​ម្នាក់​

បាក់​រណ្តៅ​ជីក​រ៉ែ​មាស នៅ​ស្រុក​កែវ​សីមា ស្លាប់​ម្នាក់​របួស​ម្នាក់​