ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រភព​ព័ត៌មាន​សន្តិសុខ​រាយការណ៍​ថា កង​ទាហាន​អា​​មេ​រិ​កបាន​ធ្វើ​ប្រតិបត្តិការ​មួយ​នៅ​ខេត្ត​សាឡា​ហ៍ អា​ដ​ឌី​ន របស់​អីុរ៉ា​ក់​ប្រឆាំង​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

បើក​ធ្វើ​មុន​ពេល​ព្រឹក​ព្រលឹម​ប្រតិបត្តិការ​នោះ​ចូ​ល​រួម​ដោយ​ឧទ្ធម្ភាគចក្រ​អា​មេ​រិ​កមួយ​ចំនួន ដែល​ទម្លាក់​កង​ទាហាន​នៅ​ក្បែរ​អគារ​មួយ​នៃ​ទីក្រុង​ទី​គ្រី​ត ហើយ​បន្ទាប់​មក​បាន​ចាប់ខ្លួន​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​មួយ​ម៉ោង​មក ។

ប្រភព​នេះ​បន្ត​ថា មជ្ឈមណ្ឌល​ទីបញ្ជាការ​ខេត្ត និង​បណ្តា​កងឯកភាព​យោធា​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ SPEICHER ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​សង្កាត់​មាន​ប្រតិបត្តិការ​ត្រូវ​បាន​កងទ័ព​អីុរ៉ា​ក់រាយ​ការណ៍​ប្រាប់​ឱ្យ​ដឹង​មុន​ពី​ប្រតិបត្តិការ​នេះ​ចៀសវាង​ការ​ភ្ញាក់ផ្អើល ។

នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ថា​ តើ​កង​ទាហាន​អា​មេ​រិ​ក​នេះ​ធ្វើ​ប្រតិបត្តិការ​ដាច់​តែឯង ឬ​ក៏​ត្រូវ​ជួយ​ដោយ​កងទ័ព​អីុ​រ៉ា​ក់​ដែរ ឬ​យ៉ាងណា​ឡើយ ។ ម្យ៉ាងទៀត ក៏​ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ចំនួន​ជន​រង​គ្រោះ​ដែរ ៕