ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ​ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​​ ​កាលពីថ្ងៃទី២៦ មករា ២០១៦​ បុរសម្នាក់បាន​និយាយសមត្ថកិច្ចមូលដ្ឋាន​​ថាប្រពន្ឋរបស់​ខ្លួន​បានយកទ្រព្យសម្បត្តិ ​និងកូនស្រីចុះចោល​ខ្លួនទៅរស់នៅជាមួយសាហាយ​ដែលជា​អតីតសង្សារ​របស់​នាង(ប្រពន្ឋ) ។

សេចក្តីរាយការណ៍បានបន្តថា​ បុរសនោះឈ្មោះ ត្រា ​វង អាយុ៣៧ឆ្នាំ​ មុខរបរលក់មីនិងបាយឆាតាមរទេះ​ នៅក្រុងប៉ោយប៉ែត​ ចំណែកប្រពន្ឋឈ្មោះ ​បា្រក់ ស៊ីណា អាយុ៣៣ឆា្នំ​ មានស្រុកកំណើតក្នុងភូមិ​-ឃុំកញ្ចុំ​ ស្រុកពារំាង ខេត្តព្រៃវែង ។

នៅចំពោះមុខសមត្ថកិច្ចបុរស​ដែលអះអាងថាត្រូវប្រពន្ឋមានសាហាយ​ចុះចោលនោះបានរៀបរាប់ថា​ ខ្លួននិងប្រពន្ឋបានរៀបការ​ចាប់ដៃគ្នា១០ឆ្នាំមកហើយ​និងទទួល​បាន​ចំណងដៃកូនស្រីម្នាក់អាយុ៤ឆា្នំ ​។ បុរសនោះបន្តថា ​ចាប់តំាងរៀបការមក ​ពួកគេទំាងពីរបានខិតខំរក​ស៊ីដើរលក់បាយ​និងមីឆាគ្រប់ច្រកល្ហកដោយមិនចេះនឿយហត់ ​រហូត​អាណិតប្រពន្ឋក៍បាន​ដាច់ចិត្តសម្រេចយកលុយ​ដែលសន្សំបានទៅទិញទូរស័ព្ទ​ស៊េរីទំនើបមួយគ្រឿងឲ្យប្រពន្ឋប្រើ ​(មិនបញ្ជាក់​ម៉ាកទូរស័ព្ទ)។

ចាប់តំាងពីបានទូរស័ព្ទនោះប្រើ​ ​ប្រពន្ឋចេះតែរករឿងមិនចេះចប់​ រហូតហ៊ានពោលពាក្យសុំលែង​ ហើយខ្លួនចេះតែឆ្ងល់ថា​មានរឿងអីបានសុំលែង​​ព្រោះយើងមិនដែលមាន​ទំនាស់ជាមួយគ្នានោះទេ ។

ក្រោយមកបុរសឈ្មោះ ​ត្រា វង ​ក៍បានឆែកមើលតាមទូរស័ព្ទទើបដឹងថា​ នាងជាប្រពន្ឋចេះប្រើទូរស័ព្ទតាមប្រ័ពន្ឋLine​ លួចទាក់ទងអតីតសង្សារជារៀងរាល់ថ្ងៃ ​ហើយក៍យក​ទ្រព្យសម្បត្តិនិង​ដឹកដៃកូនស្រីទៅរស់នៅ​ជាមួយសាហាយនៅឯខេត្តកំពត ។

យ៉ាងណាក៍ដោយ​ បុរសនោះមិនបានដាក់ពាក្យប្តឹងផ្តល់នោះដែរ​ ដោយគ្រាន់តែពោលពាក្យយ៉ាងខ្លីថា ​"ទិញទូរស័ព្ទទំនើបឲ្យប្រពន្ឋ ​ប្រៀបដូចជាឲ្យគេឆក់​ប្រពន្ឋពីបេះដូង " ៕