សង់អគារ សិក្សាក្នុង គម្រោងពង្រីក សាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ តម្លៃជាង ២លានដុល្លារ ជាជំនួយឥតសំណង របស់ជប៉ុន ត្រូវបានបញ្ចុះ បឋមសិលា នៅថ្ងៃនេះ

ភ្នំពេញ៖ អភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងលោក គូម៉ាម៉ារ៉ូ យូជិ នៅព្រឹកថ្ងៃទី២៧ ខែមករានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើករដ្ឋានសាងសង់ អគារសិក្សា ក្រោមគម្រោងពង្រីក សាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ក្នុងរង្វង់ទឹកប្រាក់ ជាង២លានដុល្លារអាមេរិក។

ពិធីបញ្ចុះបឋមសិលានេះ រៀបចំឡើងនៅអនុវិទ្យាល័យទឹល្អក់ ស្ថិតនៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ដោយមានការចូលរួម មន្ត្រីសាលារាជធានី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោកអភិបាល រាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានថ្លែងថា គម្រោងពង្រីកសាលាមធ្យម សិក្សសានៅរាជធានីភ្នំពេញ វគ្គមួយ មានអគារសិក្សាចំនួន ៤ខ្នង ត្រូវនឹង៧៦បន្ទប់ សង់នៅក្នុងវិទ្យាល័យ និងអនុវិទ្យាល័យចំំនួន៤ ក្រោមហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន។

លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងទៀតថា វិស័យអប់រំនៅរាជធានីភ្នំពេញ នៅឆ្នាំសិក្សា ២០១៥-២០១៦នេះ មានសាលាមត្តេយ្យសិក្សា ចំនួន២៤សាលា ថ្នាក់មត្តេយ្យក្នុងបឋមសិក្សា ១២៨សាលា មត្តេយ្យសហគមន៍២០កន្លែង ការអប់រំកុមារតូចតាមផ្ទះ១៨ភូមិ និងមត្តេយ្យឯកជន១៦៨សាលា មានសិស្សសរុប ៣១០៤៦នាក់។ សាលាបឋមសិក្សាចំនួន ១៦៤ សិស្សសរុប ១៣៥៨៣៧នាក់, អនុវិទ្យាល័យ៣២ សិស្ស ១២៨៩៩នាក់, វិទ្យាល័យចំនួន ៣៤ សិស្ស ៧០៧២៧នាក់។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំង មេត្តកុំសេពគ្រឿងញៀន គ្រឿងស្រវឹង ដែលនាំឲ្យខ្លួនធ្លាក់ក្នុង អំពើអបាយមុខ បាត់បង់អនាគត ហើយលោកក៏បានអំពាវនា វដល់សិស្សានុសិស្ស ឲ្យគោរពច្បាប់ចរាចរណ៍ផងដែរ កុំជួបគ្រោះថ្នាក់ចរាចរណ៍៕