អាជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា បាន​ប​ញ្ចា​ល់​ទឹ​ក​ស្ទឹ​ង​សៀ​ម​រា​ប​ត្រ​ង់​ទំ​ន​ប់​បា​រាំ​ង ដើ​ម្បី​ប​ញ្ចូ​ល​ទឹ​ក​ទៅ​ក្នុ​ង​ក​សិ​ណ​អ​ង្គ​រ​ធំ​ និង អ​ង្គ​រ​តូ​ច​

ក​សិ​ណ​អ​ង្គ​រ​ធំ​និ​ង​អ​ង្គ​រ​តូ​ច នឹង​មា​ន​ទឹ​ក​ពេ​ញ​ឡើ​ង​វិ​ញ រយៈ​ពេ​ល​ប៉ុ​ន្មា​ន​ថៃ្ង​ខា​ង​មុ​ខ​ នា​យ​ក​ដ្ឋា​ន​គ្រ​ប់​គ្រ​ង​ទឹ​ក​នៃ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា បាន​ប​ញ្ចា​ល់​ទឹ​ក​ស្ទឹ​ង​សៀ​ម​រាប ​ត្រ​ង់​ទំ​ន​ប់​បា​រាំ​ង​ ដើ​ម្បី​ប​ញ្ចូ​​ល​ទឹ​ក​ទៅ​ក្នុ​ង​ក​សិ​ណ​អង្គ​រ​ធំ និង អ​ង្គ​រ​តូ​ច​ ។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើប ពេញ កសិណ ទាំងពីរ។ នេះ​ជា​ការ​អះ​អាង​រប​ស់​លោ​ក ភឿន សុឃីម អនុប្រធាននាយកដ្ឋាន គ្រប់ គ្រង ទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៦ ។ លោកសុឃីម បញ្ជាក់ថា យើងបានបង្ហូរទឹកចូលទៅក្នុងកសិណទាំងនេះ រយៈ ពេលពីរថ្ងៃកន្លងមកហើយ។ កា​រ​រៀ​បចំបង្ហូរនៅពេលនេះ យើងធ្វើឡើងក្រោយពី យើងបាន បើក​ស្ទឹង​សៀ​ម​រាប​រយៈ​ពេ​ល​ជាង ២ ខែ​បញ្ជូន​ទឹក​ទៅ​ផ្នែ​ក​ខាងក្រោម ដើ  ម្បី ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវប្រើប្រាស់ស្រោចស្រពដំណាំ និង ស្រែចម្ការរបស់ គាត់ តា​ម​សំណើរបស់មន្ទីរធនធានទឹក និងឧតុនិយម ។ ដោយពិនិត្យឃើញថា កម្ពស់ទឹកនៅភ្នំគូលែនកាន់តែតិច ទើបយើងប្រញាប់ ប្រ​ញា​ល់​ប្រ​មូ​ល​ទឹ​ក​ប​ញ្ចូ​ល​ទៅ​ក្នុ​ង​ក​សិ​ណ​អង្គរឲ្យហើយ ព្រោះបើទុករយៈពេល យូរ […]

  • អាជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា បាន​ប​ញ្ចា​ល់​ទឹ​ក​ស្ទឹ​ង​សៀ​ម​រា​ប​ត្រ​ង់​ទំ​ន​ប់​បា​រាំ​ង ដើ​ម្បី​ប​ញ្ចូ​ល​ទឹ​ក​ទៅ​ក្នុ​ង​ក​សិ​ណ​អ​ង្គ​រ​ធំ​ និង អ​ង្គ​រ​តូ​ច​已关闭评论
  • 10 views
  • Hide Sidebar
    A+