ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​ឧទ្យាន​ធម្មជាតិ​មួយ​នៃ​រដ្ឋ​អូ​រី​ហ្គោ​ន​សហរដ្ឋអាមេរិក​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​មួយ​របស់​កងកម្លាំង​ពិសេស​កាលពី​ថ្ងៃ​ទី​២៦ មក​រា ។

ម្យ៉ាងវិញទៀត ភ្នាក់ងារ FBI និង​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៧​នាក់ ក្នុង​នោះ​មាន​មេដឹកនាំ​នៃ​ចលនា​កាន់កាប់​លោក AMMON BUNDY ។ ថ្ងៃ​ទី​២៦ មក​រា នោះ​វេលា​ម៉ោង​១៦​និង​២៥​នាទី ម៉ោង​ក្នុងស្រុក ភ្នាក់ងារ FBI និង​ប៉ូលិស​រដ្ឋ​អូ​រី​ហ្គោ​ន​បាន​បើក​ធ្វើ​ប្រតិបត្តិការ​មួយ ដើម្បី​ចាប់ខ្លួន​ជន​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ចូល​កាន់កាប់​ដោយ​អាវុធ​នូវ​ឧទ្យាន​ធម្មជាតិ MALHEUR ។ ប៉ូលិស​សហព័ន្ធ​គូសបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ស្នូរ​កាំភ្លើង​បាន​លាន់ឮ ហើយ​មនុស្ស​ម្នាក់​ប្រហែលជា​តដៃ​ក្នុង​ការ​ចាប់ខ្លួន​ត្រូវ​ស្លាប់។ ចំណែក​មនុស្ស​ម្នាក់​ទៀត​រង​របួសធ្ងន់​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ។ ជន​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ចាប់ខ្លួន ។

ការ​លុក​ចូល​កាន់កាប់​ឧទ្យាន MALHEUR ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៃ​រដ្ឋ​អូ​រី​ហ្គោ​ន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២ មក​រា មក បន្ទាប់​ពី​បាតុកម្ម​មួយ​គាំទ្រ​អ្នក​ចិញ្ចឹមសត្វ​ក្នុង​មូលដ្ឋាន​២​នាក់ ។ កសិករ​ទាំង​២​នាក់​នេះ​ទទួល​ការ​កាត់ទោស​ដាក់គុក​ពី​បទ​ដុត​ព្រៃ​នៃ​ដែនដី​សហព័ន្ធ ហើយ​អ្នក​ទាំង​២​ស្ម័គ្រ​ដើរ​ចូល​គុក​ខ្លួនឯង ៕