ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦ ​បាន​នាំ​យកអំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ ទៅ​ផ្តល់​ជួន​សាលាឃុំ​ជង្រុក ​ដើម្បី​យក​ទៅ​ចែក​ជួន​ដល់​​ប្រជាពលរដ្ឋ​រង​គ្រោះ​ផ្សេង​ៗ​បន្ត​ទៀត​ ។

ពិធី​ប្រគល់​អំណោយ​នេះ​បាន​រៀបចំ​ឡើងនៅ​ទីស្នាក់ការ​គ​ណ​បក្ស​ប្រជាជន​កម្ពុជាឃុំ​ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​មាន ​ឃុំ​ជង្រុក ស្រុក​គងពិសី ​ដោយ​មានការ​និមន្ត​ចូលរួម​ប្រគល់​ពី​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ ជា​ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី​ និង​លោក​ថោ​ង ផាត ជា​មេឃុំ​ជង្រុក និង​ប្រ​ជា​ពុទ្ធបរិស័ទ​ចូលរួម​យ៉ាងច្រើន​កុះករ​ ។

អំណោយ​ដែល​ប្រគល់​ជួន​ឃុំ​នៅ​ពេល​នោះ​ រួម​មាន គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ និង​​ប្រាក់​៨​លាន​រៀល ​សរុប​ទាំងអស់​ចំនួន​ ១១.៤៩០.០០០​រៀល ​។

លោក ថោ​ង ផាត មេឃុំជង្រុក ​បាន​ថ្លែងអំណរគុណដល់​ព្រះ​តេជគុណ សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ ដែល​បាន​នាំ​យក​អំណោយ​មក​ប្រគល់​ដល់​សាលាឃុំ​ជង្រុក ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ ​និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ ។ នៅ​ពេល​ដែល​ទទួល​បាន​អំណោយ​នេះ​ លោក​នឹង​នាំ​ទៅ​ចែក​ជួន​​​ដល់​ដៃ​ប្រជា​ណ​ល​រដ្ឋ​ឱ្យ​​ចំ​គោល​តែ​ម្តង​ ។

ព្រះ​តេជគុណ សុវណ្ណ​ជោតិ​បណ្ឌិត​ ខឹ​ម សម្បត្តិ បាន​មាន​ថេរ​ដីកា​ឱ្យ​​ដឹង​ថា កន្លង​មក ​សហគមន៍​មូលនិធិ​នគរ​កាយវត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​តែងតែបាន​កៀរគរ​រក​ជំនួយ​ផ្សេង​ៗ​ពី​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​ និង​នៅ​តាម​ទី​វត្ត​អារាម​នានា ដើម្បី​បម្រើ​ឱ្យ​សកម្មភាព​មនុស្សធម៌​ ។

ព្រះ​តេជគុណ​ បាន​បន្ត​​ថា ការ​នាំ​អំណោយ​មក​ចែក​ជួន​នា​ពេល​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ និង​ម្យ៉ាងទៀត​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី ​ហ៊ុន សែន ដែល​តែងតែ​គិតគូ​រចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ​៕