កត្តាដែលនាំឲ្យលោកអ្នក ចេញមុននៅលើដងខ្លួន

ទាំងបុរស និងស្ត្រីអាចប្រឈមមុខនឹងបញ្ហាកើតមុនលើមុខ ប៉ុន្តែពួកមនុស្សមួយចំនួនក៏ជួបនឹងបញ្ហាកើតមុនលើដងខ្លួនផងដែរ។ ទោះបីជាមនុស្សជាច្រើនមានភាពអៀនខ្មាស់ដោយសារបញ្ហាកើតមុនលើដងខ្លួនក៏ដោយ តែអ្វីដែលសំខាន់នោះត្រូវដឹងថា វាអាចបង្ហាញពីបញ្ហាសុខភាព។ ខាងក្រោមនេះ ជាបញ្ហាដែលបណ្តោលឲ្យកើតមុនលើដងខ្លួន៖
 
កត្តាដែលនាំឲ្យលោកអ្នក ចេញមុននៅលើដងខ្លួន
ផ្នែក ក និងស្មា
ការកើតមុនត្រង់តំបន់ទាំងនេះអាចបណ្តាលមកពីការស្លៀកខោអាវតឹងពែក, ពិបាកនឹងដកដង្ហើម ឬការកកិតជាមួយនឹងកាបូប និងកាតាបស្ពាយ។ តែទោះបីជាយ៉ាងណា វាក៏អាចបណ្តាលមកពីកម្រិតអរម៉ូនតានតឹងកើនឡើងខ្ពស់ ឬការទទួលទានអាហារដែលមានផ្ទុកជាតិស្ករច្រើន។
ដើមទ្រូង
បញ្ហាកើតមុនលើដើមទ្រូងអាចបណ្តាលមកពីអាឡែកហ្ស៊ី ឬឆ្លងមេរោគផ្សិត។ បញ្ហាត្រង់កន្លែងនេះកើតឡើងនៅក្នុងប្រព័ន្ធរំលាយអាហារ។ ការទទួលទានជាតិស្ករច្រើនខ្លាំងពេកអាចបណ្តាលឲ្យកើតមានមេរោគផ្សិត និងការប្រតិកម្មអាហារអាចនាំឲ្យមានការប៉ះទង្គិចដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ។

កើតមុនលើដៃ
តើអ្នកសង្កេតឃើញមុនមានលក្ខណៈរឹង ពកតូចៗកើតនៅលើដើមដៃ ឬកំភួនដៃមែនទេ? នេះអាចជាសញ្ញានៃកង្វះសារធាតុចិញ្ចឹម ឬខ្សោយរបបអាហារ។
មុនលើក្បាលពោះ
លើក្បាលពោះរបស់អ្នកកម្រនឹងកើតមុនណាស់។ ប្រសិនបើមានមែន ទោះបីជាយ៉ាងណាគេណែនាំឲ្យស្លៀកខោអាវរលុងៗ និងកាត់បន្ថយការទទួលទានជាតិស្ករច្រើន។ 
កើតមុនលើជើង
ការកើតមុនលើជើង ជាពិសេសលើភ្លៅរបស់អ្នកអាចចង្អុលបង្ហាញថា មានប្រតិកម្ម ឬអាឡែកហ្ស៊ីនឹងសារធាតុគីមីនៅក្នុងផលិតផលប្រើប្រាស់លើខ្លួនដូចជា៖ សាប៊ូដុសខ្លួន, ថ្នាំលាប, ទឹកអប់។ ការឧស្សាហ៏កោររោមញឹកញាប់ក៏អាចជាកត្តានាំឲ្យដុះរោមក្នុងសាច់។
មុនខ្នង
បញ្ហាមុនខ្នងបណ្តាលមកពីការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ ឬប្រេងច្រើន, ការស្លៀកខោអាវតឹងណែនពេក។ សក្តានុពលផ្សេងទៀតបណ្តាលមកពីទម្លាប់គេងមិនបានគ្រប់គ្រាន់, ការបែកញើសច្រើន និងអាឡែកហ្ស៊ីស្បែក។
បញ្ហាកើតមុន អាចជាបញ្ហាមួយពិបាកនឹងព្យាបាល តែប្រសិនបើអ្នកយល់ពីមូលហេតុដែលបណ្តោលឲ្យវាកើតឡើង នោះអ្នកក៏អាចកម្ចាត់បានយ៉ាងងាយស្រួល៕
ដោយ៖ ដារ៉ា
ប្រភព៖ positivemed

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កត្តាដែលនាំឲ្យលោកអ្នក ចេញមុននៅលើដងខ្លួន