អាណិតប្រពន្ធទិញទូរស័ព្ទទំនើបឲ្យប្រើ​ ទីបំផុតនាងទាក់ទង អតីតសង្សារតាម ​Line ​ដឹកដៃកូនចុះចោល

ខេត្តបន្ទាយមានជ័យ​ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​​ ​កាលពីថ្ងៃទី២៦ មករា ២០១៦​ បុរសម្នាក់បាន​ និយាយសមត្ថកិច្ចមូលដ្ឋាន​​ ថាប្រពន្ធ របស់​ខ្លួន​បានយក ទ្រព្យសម្បត្តិ ​និងកូនស្រីចុះ ចោល​ខ្លួនទៅរស់នៅជាមួយសាហាយ​ ដែលជា​អតីតសង្សារ​ របស់​នាង(ប្រពន្ធ) ។

សេចក្តីរាយការណ៍បានបន្តថា​ បុរសនោះឈ្មោះ ត្រា ​វង អាយុ៣៧ឆ្នាំ​ មុខរបរលក់មីនិង បាយឆាតាមរទេះ​ នៅក្រុងប៉ោយប៉ែត​ ចំណែកប្រពន្ឋឈ្មោះ ​បា្រក់ ស៊ីណា អាយុ៣៣ឆា្នំ​ មានស្រុកកំណើតក្នុងភូមិ​-ឃុំកញ្ចុំ​ ស្រុកពារំាង ខេត្តព្រៃវែង ។

នៅចំពោះមុខសមត្ថកិច្ចបុរស​ដែលអះអាងថាត្រូវប្រពន្ឋមានសាហាយ​ចុះចោលនោះបានរៀបរាប់ថា​ ខ្លួននិងប្រពន្ធ បានរៀបការ​ចាប់ ដៃគ្នា១០ឆ្នាំមកហើយ​និង ទទួល​បាន​ចំណងដៃកូន ស្រីម្នាក់អាយុ៤ឆា្នំ ​។ បុរសនោះបន្តថា ​ចាប់តំាងរៀបការមក ​ពួកគេទំាងពីរបានខិតខំរក​ស៊ីដើរ លក់បាយ​និងមីឆា គ្រប់ច្រកល្ហកដោយ មិនចេះនឿយហត់ ​រហូត​អាណិតប្រពន្ឋក៍បាន​ ដាច់ចិត្តសម្រេចយក លុយ​ដែលសន្សំបានទៅទិញ ទូរស័ព្ទ​ស៊េរីទំនើបមួយគ្រឿងឲ្យប្រពន្ឋប្រើ ​(មិនបញ្ជាក់​ ម៉ាកទូរស័ព្ទ)។

ចាប់តំាងពីបានទូរស័ព្ទនោះប្រើ​ ​ប្រពន្ឋចេះតែរករឿងមិនចេះចប់​ រហូតហ៊ានពោលពាក្យសុំលែង​ ហើយខ្លួនចេះតែឆ្ងល់ថា​ មានរឿងអីបាន សុំលែង​​ព្រោះយើងមិនដែល មាន​ទំនាស់ជាមួយគ្នានោះទេ ។

ក្រោយមកបុរសឈ្មោះ ​ត្រា វង ​ក៍បានឆែកមើលតាមទូរស័ព្ទទើបដឹងថា​ នាងជាប្រពន្ធចេះប្រើទូរស័ព្ទតាមប្រ័ពន្ធ  Line​ លួចទាក់ទងអតីត សង្សារជារៀងរាល់ថ្ងៃ ​ហើយក៍យក​ទ្រព្យសម្បត្តិនិង​ ដឹកដៃកូនស្រីទៅ រស់នៅ​ជាមួយសាហាយនៅឯខេត្តកំពត ។

យ៉ាងណាក៍ដោយ​ បុរសនោះមិនបានដាក់ពាក្យប្តឹងផ្តល់នោះដែរ​ ដោយគ្រាន់តែពោលពាក្យយ៉ាងខ្លីថា ​"ទិញទូរស័ព្ទទំនើបឲ្យ ប្រពន្ធ ​ប្រៀបដូចជាឲ្យគេឆក់​ប្រពន្ធ ពីបេះដូង " ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត