ញាក់សាច់! សត្វក្តាម កាន់កាំបិតរត់ ខណៈចុងភៅ កំពុងរៀបចំ ចម្អិនវា (មានវីដេអូ)

ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះ វីដេអូដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្តាញអ៊ីនធឺណែត ដោយបង្ហាញឲ្យឃើញ សត្វក្តាម ដ៏ក្លាហាន មួយក្បាល បានកាន់កាំបិតរត់ ខណៈពេលដែល ចុងភៅកំពុងតែ រៀបចំចម្អិនវា ធ្វើជាអាហារ។

ញាក់សាច់! សត្វក្តាម កាន់កាំបិតរត់ ខណៈចុងភៅ កំពុងរៀបចំ ចម្អិនវា (មានវីដេអូ)

ខ្សែវីដេអូនោះ ត្រូវបានបង្ហោះ កាលពីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយមានអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ជាច្រើន ចូលទស្សនា។ ជាមួយគ្នានេះដែរ អ្នកដែលបានទស្សនា វីដេអូនោះហើយ បានភ្ញាក់ផ្អើល និងហួសចិត្ត យ៉ាងខ្លាំង ដោយខ្លះបានបញ្ចេញមតិ បែបលេងសើចថា «កុំហូបក្តាម ក្នុងប្រទេសប្រេស៊ីលអី ព្រោះវាប្រហែលជាពិបាក បន្តិចហើយ» ខណៈមតិដទៃទៀត បានសរសេរថា «ខ្ញុំសង្ឃឹមថា ពួកគេមិនបានហូបវា ទៅចុះ»។

ទោះបីជាយ៉ាងណាក៏ដោយ វីដេអូនោះ ត្រូវគេជឿជាក់ថា បានថតនៅក្នុងភោជនីយដ្ឋាន មួយកន្លែង ក្នុងប្រទេសប្រេស៊ីល ប៉ុន្តែមិនបានដឹង ពីទីតាំងជាក់លាក់ ពិតប្រាកដឡើយ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត