ក្បាច់គុន​យុទ្ធ​ក្រម​ខម ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ឲ្យ​ និស្សិត​សាលា​នាយ​ទាហាន​សកម្ម ​ហាត់​គ្រប់​ជំនាន់​

Doliprane TVC

​យុទ្ធ​ខម (​ល្បុកតោ​) គឺជា​ក្បាច់គុន​កំពូល​របស់​ខ្មែរ ដែល​ក្នុងនោះ​មាន​ក្បាច់គុនរាប់រយ​ក្បាច់ និង​មាន​អាយុកាល​រាប់​ឆ្នាំ​មកហើយ នេះ​បើតាម​ឯកសារ​របស់​សហព័ន្ធ ល្បុកតោ​កម្ពុជា​។​រហូតមកដល់​ពេលនេះ សហព័ន្ធ ល្បុកតោ បាន​ខិតខំ​ធ្វើការ​អភិរក្ស និង​បង្ហា​ត់ប​ង្រៀ​តដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​នូវ​ក្បាច់គុន​ដ៏​កំពូល​មួយ​នេះ​យ៉ាងសកម្ម ​។​ ដោយសារតែ​ក្បាច់គុន​យុទ្ធ​ខម​ជា​ក្បាច់គុន​ដ៏​អស្ចារ្យ​របស់​ខ្មែរ​នេះហើយ ទើប​សាលា​នាយទាហាន​សកម្ម​នៃ​អគ្គបញ្ជាការដ្ឋាន បាន​សហការ​ជាមួយ សហព័ន្ធ យុទ្ធ​ក្រម​ខម ដាក់​ក្បាច់គុណ​នេះ​ឲ្យ​កងទ័ព ធ្វើការ​ហ្វឹកហាត់​ជា​ផ្លូវការ​។​

ក្បាច់គុន​យុទ្ធ​ក្រម​ខម ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ឲ្យ​ និស្សិត​សាលា​នាយ​ទាហាន​សកម្ម ​ហាត់​គ្រប់​ជំនាន់​

​យោងតាម​ឯកសារ​មួយច្បាប់​របស់​សាលា​នាយទាហាន​សកម្ម នៃ​អគ្គបញ្ជាការដ្ឋាន​នោះ បា​នស​សេ​រថា សាលា​បាន​សហការ​ជាមួយ​សហព័ន្ធ​យុទ្ធ​ក្រម​ខម បង្ហាត់​ក្បាច់គុន​យុទ្ធ​ក្រម​ខម​ដល់​និស្សិត នាយទាហាន​សកម្ម​គ្រប់​ជំនាន់​ក្នុង​សាលា ​(​ចាប់ពី​ម៉ោង ៥​ និង​ ៣០​ នាទី ដល់​ម៉ោង ៧ ​ព្រឹក​)​ ដើម្បី​លើកកម្ពស់​សុខភាព​និង​រួមចំណែក​ក្នុងការ​លើកស្ទួយ​មរតក​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បាន​បន្សល់ទុក ដោយ​បុព្វបុរស​ខ្មែរ ឲ្យ​កាន់តែ​ល្បី​រន្ទឺ​សុះសាយ​និង​មិន​សាបសូន្យ​។​

ក្បាច់គុន​យុទ្ធ​ក្រម​ខម ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ឲ្យ​ និស្សិត​សាលា​នាយ​ទាហាន​សកម្ម ​ហាត់​គ្រប់​ជំនាន់​

នេះ​បើ​យោងតាម​ លិខិតអញ្ជើញ​របស់​ សាលា​នាយទាហាន​សកម្ម​នៃ​អគ្គបញ្ជាការដ្ឋាន ទៅ​ប្រធាន​សហព័ន្ធ​យុទ្ធ​ក្រម​ខម លេខ ៤៧៦/២០១៥ សរស ។​ ប៉ុន្តែ​គេ​មិនបាន​ដឹងថា សាលា​នាយទាហាន សកម្ម​និង​សហព័ន្ធ​យុទ្ធ​ក្រម​ខម បានធ្វើ​កិច្ចសហប្រតិបត្តិការ​ណ៍​ជាមួយគ្នា ជា​ផ្លូវការ​ចាប់តាំងពី​ពេលណា​មក​នោះទេ​៕ សុថា​ត់​