ថេ​ប្លី​ត Mi Pad 2 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10

Doliprane TVC

ថេ​ប្លី​ត Mi Pad 2 របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Xiaomi ដែល​បានបង្ហាញ​កាលពី​ចុងឆ្នាំ ២០១៥​កន្លងទៅនេះ ទើបតែ​បង្ហាញ​នូវ​ម៉ូ​ឌែ​ល​ចំនួន ២​របស់ខ្លួន​ថា ក៏​នឹងមាន​ប្រព័ន្ធ​ដំណើរការ Window 10 ដែរ ក្រៅ​ប្រព័ន្ធ​អេ​ន​ឌ្រ័​យ ។ ថេ​ប្លី​ត​នេះ​មាន​ទំហំ​អេក្រង់ ៧,៩​អ៊ីង កម្រិត​ដង់ស៊ីតេ​ពណ៍ 326 ppi ល្បឿន​ដំណើរការ​ទំហំ 2.34 GHz ប្រភេទ Intel Atom x5-Z8500 ចំនួន ៤ គ្រាប់ ទំហំ​ល្បឿន​អង្គ​គណនា 2GB Ram និង មាន Wifi (ac) ។

ថេ​ប្លី​ត Mi Pad 2 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10

អ្វីដែល​ចាប់អារម្មណ៍ គឺ​វា​មានភ្ជាប់​នូវ​រន្ធ សាក​ថ្ម​ប្រភេទ USB Type-C ។ ថេ​ប្លី​ត​ម៉ូ​ឌែ​ល​ថ្មី​ទាំងពីរ​នេះ មាន​ទំហំ​ផ្ទុក​ឯកសារ​ទំហំ 16GB និង 64GB ។ កា​ម៉េ​រ៉ា​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល (f/2.0) និង កា​ម៉េ​រ៉ា​មុខ​ទំហំ ៥ មេ​ហ្គា ។ ថាមពល​ថ្ម​មាន​ទំហំ ៦១៩០ មី​លី​អំពែរ ៕ សុផល​