មាន​ដឹង​ទេ ថា​ជិត​ដល់​គម្រប់​ខួប ១២ ឆ្នាំ​របស់ Facebook ហើយ ?​ ​

Doliprane TVC

«​ថ្ងៃទី ៤ ខែកុម្ភៈ​ជា​ថ្ងៃ​ខួប ១២ ឆ្នាំ​របស់​បណ្តាញ​សង្គម Facebook» នេះ​ជា​ពាក្យ​មួយ​ម៉ាត់​ក្នុង​សារ​បង្ហោះ​ផ្ទាល់​របស់​នាយក​ប្រតិ​ប​តិ្ត Facebook លោក Mark Zuckerberg កាលពីពេល​ថ្មីៗ​នេះ ។​ ​លោក Mark បាន​សរសេរ​ក្នុង​សារ​នោះ​ទៀតថា ខួប​អនុស្សាវរីយ៍​ពិតជា​មានន័យ​យ៉ាងខ្លាំង​សម្រាប់​លោក មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថែមទាំង​រំឭក​ពី​អនុស្សាវរីយ៍​កាលពីមុន​ដែរ​ថា កាលពី​លោក​សរសេរ​កូដ​នេះ​ដំបូង​ក្នុង​ឆ្នាំ ២០០៤ លោក​គ្រាន់តែ​គិតថា វា​អាច​ផ្តល់​ភាពងាយស្រួល​សម្រាប់​សិស្ស និស្សិត​ក្នុងការ​ទាក់ទង​គ្នា និង អាច​រក្សា​ទំនាក់ទំនង​បាន​ជិតស្និទ្ធ ហើយក៏​មិនដែល​នឹក​គិតថា ប្រព័ន្ធ​សង្គម​នេះ​អាច​រីក​យ៉ាង​ទូលំទូលាយ​យ៉ាង​នេះដែរ ។​ ​គួរ​បញ្ជាក់ដែរថា សព្វថ្ងៃនេះ បណ្តាញ​សង្គម Facebook មាន​បណ្តា​គណនី​អ្នកលេង​មិន​ក្រោម ១,៥០០ លាន​នាក់​នោះទេ​នៅ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក ហើយ Facebook ក៏បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ចែកចាយ​ព័ត៌មាន​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ហ្វេ​ស​បុក​)