អ្នកជំងឺ នៅលេងហ្គីតា ទាំងគ្រូពេទ្យវះកាត់ ខួរក្បាល រយៈពេល បីម៉ោង

រូបថតមួយសន្លឹកបង្ហាញពីអ្នកជំងឺវះកាត់ ម្នាក់កំពុងលេងហ្គីតា ខណៈពេលដែលក្រុមគ្រូពេទ្យកំពុងវះកាត់ខួរក្បាលឲ្យ ធ្វើឲ្យបណ្ដាអ្នកលេងអ៊ីនធឺណិតចិនជាច្រើនងឿងឆ្ងល់ ប៉ុន្តែហេតុផលនៅពីក្រោយនោះ គឺជាការសហការរួមគ្នារវាងគ្រូពេទ្យ និងអ្នកជំងឺដើម្បីជម្នះនឹងជំងឺ ធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត។

អ្នកជំងឺ នៅលេងហ្គីតា ទាំងគ្រូពេទ្យវះកាត់ ខួរក្បាល រយៈពេល បីម៉ោង

តាមប្រភព China Dailyបុរសជាអ្នកជំងឺ គឺជាតន្ត្រីករចិនវ័យ៥៧ឆ្នាំម្នាក់ ឈ្មោះលោកលី ដែលទទួលការវះកាត់ខួរក្បាលក្នុងទីក្រុង Shenzhen ខេត្ត Guangdongប្រទេសចិន។ លោក លី បានកើត ជំងឺប្រព័ន្ធសរសៃប្រសាទខុសប្រក្រតី កម្រម្យ៉ាងឈ្មោះ Dystoniaដែលធ្វើឲ្យសាច់ដុំមានចលនាខុសធម្មតា ឬ កើតចេញកាយវិការប្លែកៗ។ ជំងឺកម្រខាងលើនោះ បានធ្វើឲ្យតន្ត្រីករចិនខាងលើនោះ មិនអាចធ្វើតាមទម្លាប់រាល់ថ្ងៃដូចពីមុនបាន។

សាច់ដុំត្រូវតឹងខ្លាំង រហូតមិនអាចធ្វើចលនាលេងឧបករណ៍តន្ត្រី ឬសរសេរ និពន្ធបទភ្លេងបាន។ មិនមានថ្នាំព្យាបាលជំងឺខាងលើនោះទេ ហើយវាកាន់តែធ្ងន់ធ្ងរៗ ទៅពីមួយឆ្នាំទៅមួយឆ្នាំ ដូចនេះ អ្នកជំងឺត្រូវព្យាយាមជម្នះវា។ កំលុងពេលប្រតិបត្តិការវះកាត់បីម៉ោងពេញ លោក លី ត្រូវ លេងភ្លេងហ្គីតារហូត ដើម្បីជួយក្រុមគ្រូពេទ្យអាចដឹង ពីស្ថានភាពរបស់លោកតាមរយៈ សញ្ញាបញ្ជូនចេញពីខួរក្បាល។

ដោយមានការសហការរួមគ្នា ទាំងអ្នកជំងឺ និង ក្រុមគ្រូពេទ្យ រយៈពេលបីម៉ោង ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ។ លោក Cai Xiaodong ប្រធាននៃដេប៉ាតឺម៉ង់ នៃប្រព័ន្ធប្រសាទនៃ មន្ទីរវះកាត់ខាងលើ បានឲ្យដឹងថា លោក លី ចុងក្រោយក៏មានអាការៈប្រសើរជាងមុន ដោយដៃស្ដាំរបស់គាត់អាចវិលទៅរកភាពធម្មតាវិញបាន។ នេះជាករណីជំងឺ Dystonia ទីប្រាំពីរហើយ នៅលើពិភពលោក ។

ករណីខាងលើ ជាលើកដំបូងវះកាត់លើកដំបូង ដែលគ្រូពេទ្យចិនប្រើ បច្ចេកទេសភ្លើងអគ្គិសនីដើម្បីដាស់ប្រព័ន្ធប្រសាទ ព្យាបាលជំងឺដ៏កម្រនោះ៕

ប្រភព៖ សប្បាយ