ហេតុផល ៥យ៉ាង ដែលនាំឲ្យស្ត្រី មិនអាចមានកូនបាន

អ្នកទំនងជាមិនដឹងទេថា ហេតុអ្វីបានជាខ្លួនឯង មិនអាចមានកូនបាន។ ការមានអាយុចាប់ពី ៣០ឆ្នាំឡើងទៅ ក៏ជាហេតុផលមួយនាំឲ្យ គ្មានកូនបានដែរ។ បើសិនជាអ្នកមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ហើយក៏កំពុងតែ ព្យាយាមយកកូនក្នុងរយៈ ពេលច្រើនជាងមួយឆ្នាំ ហើយមិនបានសម្រេចនោះ យកល្អគួរតែទៅពិគ្រោះជាមួយ អ្នកជំនាញខាងបន្តពូជហើយ។ ខាងក្រោមនះគឺជា ហេតុផលដែលកើតមាន ជាញឹកញាប់ដែលធ្វើឲ្យ អ្នកមិនអាចមានកូនបាន។

រដូវមកមិនធម្មតា
ការមករដូវមិនធម្មតា ឬមិនទៀងទាត់គឺជា សញ្ញាមួយដែលអាចបញ្ជាក់ថា ស្ត្រីមិនអាចមានកូនបាន។ វដ្តរដូវដែលមាន រយៈពេលយូរពេក (ចាប់ពី ៣៥ថ្ងៃឡើងទៅ) ឬលឿនពេក (ចាប់ពី ២១ថ្ងៃចុះក្រោម) អាចបញ្ជាក់អំពីបញ្ហាជាច្រើន ជាមួយនឹងការជ្រុះអូវុលបាន។

បញ្ហាជំងឺ
មានបញ្ហាជំងឺច្រើនណាស់ ដែលអាចកាត់បន្ថយឱកាសនៃ ការមានកូនបានដូចជា ជំងឺ Endometriosis ជំងឺពងគីសច្រើន ក្នុងក្រពេញអូវ៉ែ និងការស្ទះបំពង់ដៃស្បូនជាដើម។ ករណីជំងឺ Endometriosis មានន័យថា មានការលូតលាស់ជញ្ជាំង អង់ដូម៉ែតនៅខាងក្រៅស្បូន ដែលជាហេតុនាំឲ្យ ឈឺចាប់ពេលមករដូវ។ ចំពោះជំងឺពងគីសច្រើន ក្នុងក្រពេញអូវ៉ែវិញ នឹងធ្វើឲ្យមានអតុល្យភាពអ័រម៉ូន និងបង្កឲ្យគ្មានការជ្រុះអូវូលបាន។ ចំពោះការស្ទះបំពង់ដៃស្បូន វិញគឺជាហេតុផលដំបូងនៃការគ្មានកូនរបស់ស្ត្រីដែរ ព្រោះវាមិនអាចជួយបញ្ជូនមេជីវិត ឈ្មោលទៅជួបមេជីវិតញីបាន។

ជំងឺរលាកអាងត្រគាក
មានការបង្ករោគច្រើនណាស់ ដែលបង្កឡើង ដោយជំងឺកាមរោគ ហើយក៏ប៉ះពាល់ដល់ សរីរាង្គប្រដាប់បន្ត ពូជរបស់ស្ត្រី និងលទ្ធភាពមាន កូនរបស់នាងដែរ។ វាអាចនាំឲ្យមានការ ខុចខាតដល់ក្រពេញអូវ៉ែ ស្បូន បំពង់ដៃស្បូន និងសរីរាង្គបន្តពូជស្ត្រីបាន។ យកល្អគួរតែធ្វើតេស្ត រកមើលជំងឺទាំងនេះសិន បើសិនជាអ្នកធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់មានរោគ សញ្ញាមិនធម្មតាដូចជា នោមឈឺ ឬឈឺក្នុងពលេរួមភេទ រមាស់ ឬក្រហាយៗនៅប្រដាប់ភេទ។

ក្រពេញអីរ៉ូអ៊ីត ធ្វើការមិនត្រឹមត្រូវ
ស្ត្រីប្រហែល ៧០ភាគរយ ដែលមានបញ្ហាឆាប់អស់រដូវ គឺមានបញ្ហានៅក្រពេញទីរ៉ូអ៊ីត ហើយអាចឲ្យគ្មានកូនបានដែរ។ ចាប់តាំងពីអ័រម៉ូនទីរ៉ូអ៊ីតជាអ្នកសម្របសម្រួល ដល់មុខងារកោសិកាមក មុខងារក្រពេញទីរ៉ូអ៊ីត ដែលមិនធម្មតាគឺប៉ះពាល់ ដល់ការជ្រុះអូវ៉ុល និងការមានកូន របស់ស្ត្រីតែម្តង។ ដូច្នេះចូរធ្វើការពិនិត្យ ទៅលើក្រពេញមួយនេះផង ខណៈពេលដែលអ្នករៀប គម្រោងយកកូន។

អាយុ
ស្ត្រីកើតមកគឺមានចំនួន មេជីវិតឈ្មោល ជាក់លាក់មួយ ហើយការថយចុះ របស់មេជីវិតនេះគឺជា ហេតុផលមួយដែល ធ្វើឲ្យគ្រូពេទ្យទាំងឡាយ បង្ខំឲ្យស្ត្រីយកកូនឲ្យបានលឿន ព្រោះកាលណាស្ត្រី អាយុកាន់តែច្រើន វាកាន់តែពិបាកក្នុងការ យកកូនតាមបែបធម្មជាតិ៕

ហេតុផល ៥យ៉ាង ដែលនាំឲ្យស្ត្រី មិនអាចមានកូនបាន

ប្រភព៖ គេហទំព័រ www.health.com.kh