ដឹងអត់ថា ហេតុអ្វីបានជា គេមិនឲ្យលេបថ្នាំ ជាមួយគ្រឿងស្រវឹង?

បើសិនជាអ្នក ជាមនុស្សម្នាក់ដែល មិនបានយកចិត្តទុកដាក់ ទៅលើការចៀសវាង ការប្រើគ្រឿងស្រវឹងនៅ ពេលប្រើថ្នាំសង្កូវទេ អ្នកត្រូវតែយល់ដឹងផងថា វាអាចនឹងប៉ះពាល់ដល់ក្រពះបាន។ មិនត្រឹមតែប៉ុណ្ណោះ ការញ៉ាំគ្រឿងស្រវឹងជាមួយថ្នាំ អាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំ ដែលជាហេតុនាំឲ្យ ថ្នាំនោះប្រើទៅគ្មានប្រសិទ្ធភាព។

ការញ៉ាំគ្រឿងស្រវឹង ជាមួយថ្នាំមានឥទ្ធិពលមិនល្អខុសៗ គ្នាជាច្រើនអាស្រ័យទៅ តាមប្រភេទរបស់ថ្នាំ របៀបដែលវាធ្វើការ និងកម្រិតនៃការប្រើប្រាស់។ ដូច្នេះបើសិនជាថ្នាំ និងគ្រឿងស្រវឹងធ្វើការក្នុង រាងកាយក្នុងរបៀបស្រដៀងគ្នា វាអាចបង្កើនឥទ្ធិពល របស់ថ្នាំនោះបាន តែបើសិនជាធ្វើការផ្ទុយគ្នាវិញ វាអាចកាត់បន្ថយ ប្រសិទ្ធភាពថ្នាំនោះបាន។ ខាងក្រោមនេះគឺ ជាឧទាហរណ៍ខ្លះៗរបស់អ្នក ដែលអ្នកមិនគួរណាប្រើ ជាមួយគ្រឿងស្រវឹងឡើយ។

ថ្នាំប្រភេទទឹកសេរ៉ូក្អក និងថ្នាំបន្ទន់លាមក មានជាតិអាល់កុល ១០ភាគរយហើយ។ ដូច្នេះបើសិនជាអ្នកប្រើថ្នាំ ទាំងនេះជាមួយគ្រឿងស្រវឹងទៀត វានឹងបង្កើនចំនួនជាតិអាលកុលក្នុងរាងកាយ នឹងបន្ថយឥទ្ធិពលថ្នាំបាន។

គ្រឿងស្រវឹងពេល ប្រើជាមួយថ្នាំ បំបាត់ការឈឺចាប់ ប្រហែលជាធ្វើឲ្យប្រឈម កាន់តែខ្លាំងនឹងការខូចផ្លូវ ក្រពះពោះវៀនបាន។ រោគសញ្ញារបស់វាមានដូចជា ឈឺក្នុងក្រពះ ក្អួត ចង្អោជាដើម។

បើសិនជាអ្នកប្រើថ្នាំផ្សះ ឬថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺអេដស៍ ជាមួយគ្រឿងស្រវឹង វាប្រហែលជាអាច កាត់បន្ថយឥទ្ធិពល របស់ថ្នាំបាន។ ជាមួយគ្នានេះដែរ វាអាចនាំឲ្យមានផលវិបាក ដល់សុខភាពនានា ច្រើនទៀតដូចជា សន្លឹម វិលមុខ ចលនាដៃជើតខូចខាត មានបញ្ហាដល់ការចងចាំ ចង្អោ ឈឺក្រពះ ឬក្អួត។ សញ្ញាទាំងអស់នេះ អាចកើតឡើងក្រោយពីញ៉ាំ គ្រឿងស្រវឹងតែបន្តិចប៉ុណ្ណោះ៕

ដឹងអត់ថា ហេតុអ្វីបានជា គេមិនឲ្យលេបថ្នាំ ជាមួយគ្រឿងស្រវឹង?

ប្រភព៖ គេហទំព័រ www.health.com.kh