រួមភេទ: ពេលព្រឹក ពេលរសៀល និង ពេលយប់ តើពេលណាល្អជាងគេ?

នេះជាសំនួរញឹកញាប់ ដែលបានសួរមកកាន់ វេបសាយសុខភាព www.health.com.kh។ ខាងក្រោមនេះគឺជាការ បកស្រាយតាមបែប វិទ្យាសាស្ត្រអំពីផលប្រយោជន៍នៃ ការរួមភេទពេលព្រឹក ពេលរសៀល និង ពេលយប់។

ការរួមភេទពេលព្រឹក និងផលប្រយោជន៍

ដោយក្រោកពីដំណេកនោះ អ្នកគិតថាវាមិនសូវសមទេ។ មិនទាន់ស្វាងពីដំណេក និងមានធំក្លិនមាត់ទៀត។

ប៉ុន្តែតាមពិតវា ជាពេលវេលា ដែលល្អសម្រាប់រួមភេទ។ ពេលព្រឹកគឺជាពេលវេលា ដែលមានការបញ្ចេញ អរម៉ូនភេទ testosterone ច្រើនជាងគេ។ នៅពេលដែលមនុស្សប្រុសមានអរម៉ូននេះ ច្រើនហើយបានសម្រាក យកកម្លាំងបែបនេះ វាបានធ្វើអោយមនុស្សប្រុស មានកម្លាំងខ្លាំងសម្រាប់ ប្រតិបត្តិការលើគ្រែហើយអាចអោយពួកគេរួមភេទបានយូរ និងក្រចេញទឹកកាមផង។ មិនតែប៉ុណ្ណោះការរួមភេទ នៅពេលព្រឹកធ្វើឲ្យខ្លួន មនុស្សមានសមត្ថភាព ខ្លាំងប្រឆាំងជំងឺផងដែរ។

ការរួមភេទនៅ ពេលរសៀល និងផលប្រយោជន៍

ចុះការរួមភេទពេលរសៀល វិញយ៉ាងម៉េចដែរ? បន្ទាប់ពីធ្វើការងារ អស់កន្លះថ្ងៃ អ្នកអាចមានភាពតាន តឹងអារម្មណ៍និងធុញទ្រាន់។ ការរួមភេទនៅ ពេលរសៀលអាចជួយកាត់បន្ថយស្ត្រេស ឬភាពតានតឹងអារម្មណ៍។ ដូច្នេះ វានឹងធ្វើអោយអ្នក មានជំនឿចិត្ត និងកម្លាំងដើម្បីបន្តការងារ តទៀតមុនពេលសម្រាក ពេលល្ងាច។ ដូច្នេះ វាក៏មិនអត់ប្រយោជន៍ដែរ។

ការរួមភេទនៅពេលយប់ និងផលប្រយោជន៍

ការរួមភេទនៅពេលយប់ មានប្រយោជន៍ម្យ៉ាង គឺអាចធ្វើឲ្យអ្នក ដេកលក់ស្រួល។ រឿងនេះដោយសារ តែពេលរួមភេទ វាបញ្ចេញអរម៉ូនដែល មានឥទ្ឋិពលដែលធ្វើឲ្យងងុយគេង។

ការសន្និដ្ឋាន

ដូច្នេះ ក្នុងចំណោមការរួមភេទ នៅពេលវេលាទាំងបី ខាងលើនេះ ការរួមភេទពេលព្រឹក ត្រូវបានគេចាត់ទុកថា មានប្រយោជន៍ជាងគេ។ បន្ទាប់ពីការួមភេទហើយនៅពេលព្រឹក អ្នកនឹងមានអារម្មណ៍ ល្អនិងជ្រះថ្លា។ ដូច្នេះហេតុអ្វីក៏អ្នក មិត្តចាប់ផ្តើមថ្ងៃថ្មីជាមួយ នឹងការសម្រេចកាម ដល់កំពូលទៅ៕

រួមភេទ: ពេលព្រឹក ពេលរសៀល និង ពេលយប់ តើពេលណាល្អជាងគេ?

ប្រភព៖ គេហទព័រ www.health.com.kh