ខាត់ សុឃីម អួតថាខ្លួនជា មនុស្សស្រីសំណាង ដែលមាន អ៊ិន សុបញ្ញា ជាស្វាមី

ភ្នំពេញ៖ បើទោះបីជាចំណងស្នេហា ប្តីប្រពន្ធរបស់តារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម និងស្វាមីជាគូស្នេហ៍ ខុសវ័យគ្នាក៏ដោយ តែបើនិយាយពីក្តីស្រលាញ់ ស្នេហាផ្អែមល្ហែមរវាងគ្នា និងគ្នា ហាក់មានភាពល្អូកល្អើន ស្រលាញ់គ្នាខ្លាំង មិនចាញ់គូស្នេហ៍ វ័យស្របាលគ្នាទេ ។ ហើយថ្មីៗនេះ តារាចម្រៀងរូបនេះ ក៏បានទម្លាយ សារក្នុងន័យអួត ដល់មហាជនថា នាងគឺជាមនុស្សស្រីដែល មានសំណាងដែលមាន ស្វាមីស្រលាញ់ យកចិត្តថ្លើម នាងបើទោះជាស្នេហាមួយនេះ គ្មានលុយគ្មានកាក់ទិញរបស់ថ្លៃ ទំនើបៗក៏ដោយ ។

ជារឿយៗតារាចម្រៀង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ PNN អ្នកនាង ខាត់ សុឃីម តែងតែបញ្ចេញរូបភាព ស្នេហាផ្អែមល្ហែមរវាងនាង និងស្វាមីមិនដែលដាច់ទេ ដោយរហូតមាន អ្នកលេង Facebook ភាគច្រើន មានការច្រណែន និងស្នេហាផ្អែមល្ហែម របស់ពួកនាងមិនតិចទេ ។

តួយ៉ាងថ្មីៗនេះ តារាចម្រៀងដែលអាចច្រៀង បានទាំងសម័យនិងបុរាណ អ្នកនាង ខាត់ សុឃីម បានសរសេរសារផ្អែមល្ហែមបង្ហោះ នៅលើ Facebook ផ្ទាល់ខ្លួនថា « តាកាពីងរបស់ខ្ញុំ សួរខ្ញុំថា បើបងមិនមានលុយ ច្រើនទិញរបស់ថ្លៃៗ ឲ្យអូនតើអូនតូចចិត្តអត់? អូនឃីមឆ្លើយក្នុង នាមកូនតាខាត់ ហើយជាប្រពន្ធរបស់ អ៊ិន សុបញ្ញា ជាម៉ាក់អូនស្កាយ និង អូនស្អាត ថាក្នុងនាមជាស្រីម្នាក់ ដែលជួបការលំបាកច្រើនហើយ លុយពិតជាពិបាករក ណាស់ហើយរកដោយកម្លាំង ដូចពួកយើងទៀតកាន់តែពិបាក ចង់ប្រាប់ប្តីថាអូនជាមនុស្សស្រី ដែលសំណាងជាងគេហើយ ដែលបានបងជាប្តី មិនបាច់មានលុយទិញ របស់ថ្លៃឲ្យអូនទេ » ។

ក្នុងនោះតារាស្រី ដែលជាអ្នកសិល្បៈ មានមុខជំនួញច្រើនរូបនេះ ក៏បានរំលេចសារបង្ហាញ ពីទំហំចិត្តស្រលាញ់ តបទៅស្វាមីវិញទៀតថា « ព្រោះបងមានទឹកចិត្ត តែប៉ុណ្ណឹងគឺលើសពី មាសប្រាក់ទៅទៀតហើយ ប្តីប្រឹងតាំងតែមានសក់ ឥឡូវអស់សក់ហើយ បើអ្នកណាថាអីក៏ថាទៅ បើយើងប្រឹងប៉ុណ្ណឹង ហើយនៅតែក្រទៀត គឺគេចាមកឲ្យយើងប៉ុណ្ណឹង កុំតូចចិត្ត អូនស្រលាញ់គោរពប្តី » ៕