ទាំងនេះ ជាអាហារធម្មជាតិ ដើម្បីបំប៉ន សក់ និងស្បែក

វិតាមីន A៖ ជួយផលិតកោសិកាថ្មីៗរៀងរាល់៣០ថ្ងៃ ជាពិសេសវីតាមីន A ជួយឲ្យស្បែកមាន សំណើម និងមានសុខភាពល្អព្រោះស្បែកមានការផ្លាស់ ប្តូរកោសិកា ដោយការពឹងផ្អែក ពីសារធាតុអាហារពីពោះវៀន ឆ្លងកាត់តាមឈាមមកឲ្យស្បែក។

វីតាមីន A មាននៅក្នុងអាហារពីសត្វដូចជា ស៊ុតក្រហម តឹកដោះគោ ប័រ និងត្រី។ ក្នុងមួយថ្ងៃ មនុស្សយើងត្រូវការវីតាមីន A ប្រមាណ ០,៨ ទៅ ១,៨ មីលីក្រាម។

បេតាខារ៉ូទីន៖ អាចផ្លាស់ប្តូរជាវីតាមីន A  និងមានប្រសិទ្ធភាពដូចគ្នា។ ក្រៅពីនេះបើស្បែក បានត្រូវកម្តៅថ្ងៃ និងធ្វើឲ្យបេតាខារ៉ូទីន កើនឡើង។ ក្នុងមួយថ្ងៃ រាងកាយទទួលបានបេតា ខារ៉ូទីន ពី ២ទៅ ៤ មីលីក្រាម។ អាហារដែលមានបេតា ខារ៉ូទីន បន្លែ និងផ្លែឈើពណ៌បៃតង ពណ៌ទឹកក្រូច និងលឿង ដូចជាឪឡឹក ល្ហុង ល្ពៅ ការ៉ុត ប្រូខូលី ម្ទេស ត្រប់។

វីតាមីន B៖ ជ្រាបចូលទៅក្នុងស្រទាប់ស្បែក ផ្នែកខាងក្នុងជួយឲ្យស្បែកមានសំណើម បើបានទទួលវីតាមីន Bគ្រប់គ្រាន់ និងជួយឲ្យស្បែកតឹងណែន គេងលក់ស្កប់ស្កល់។ ក្រៅពីនេះ វីតាមីន B6 ជួយឲ្យស្បែកផលិតជាតិខ្លាញ់ និងជំរុញឲ្យសសៃសក់ដុះថ្មី។ ក្នុងមួយថ្ងៃៗ រាងកាយត្រូវ ការវីតាមីន B6 ប្រមាណ ១,៧ទៅ ៣មីលីក្រាម ដែលមាននៅក្នុងបន្លែពណ៌បៃតងគ្រប់ប្រភេទ និងផលិតផលពិសាច់សត្វ។

វីតាមីន C៖ ជួយឲ្យសាច់ជាលិកាតឹងណែន ចំណែកឯខូលឡាចេន និងអ៊ីឡាស្ទីន នៃស្បែក យឺតល្អ  និងស្តុកទឹកនៅក្នុងស្បែក។ ក្រៅពីនេះវីតាមីន C នៅជួយបង្កើនប្រូតេអ៊ីន និងការពារ ការបាត់បង់ប្រូតេអ៊ីន ក៏ដូចជាជួយឲ្យសសៃឈាមរឹងមាំ ជំរុញប្រព័ន្ធការពារ រាងកាយ និង ធ្វើឲ្យសសៃសក់ដុះលូតលាស់ល្អ។ ក្នុងមួយថ្ងៃ រាងកាយមនុស្សត្រូវការវីតាមីន C ប្រមាណ 75 មីលីក្រាម ដែលមានច្រើនក្នុងផ្លែឈើរសជាតិជូរដូចជាស្វាយ ម្ទេសប្លោក ស្រ្តបើរី ទំពាំងបាយជូរជាដើម។

វីតាមីនD៖ ជួយក្នុងការបង្កើតកោសិកាថ្មីៗ។ ពន្លឺព្រះអាទិត្យ ជួយបង្កើតវីតាមីន D  នៅក្នុង ស្បែក និងជួយឲ្យស្បែក ក្រចក និងឆ្អឹងបានទទួលកាល់ស្យូមយ៉ាងគ្រប់គ្រាន់។ ក្រៅពីពន្លឺថ្ងៃ យើងអាចទទួលវីតាមីន D បានតាមរយៈអាហារដូចជា ត្រីសាឌីន ផ្លែប័រ ស៊ុត និងត្រីហេរីង។

វីតាមីន E៖ ជួយការពារស្បែក មិនឲ្យឆាប់ចាស់ ការពារស្បែកពីការបំផ្លាញនៃរ៉ាឌីកាល់សេរី។ បើខ្វះវីតាមីនE ធ្វើឲ្យកោសិកាស្បែកឆាប់ចាស់ និងកើតមានស្នាមជ្រីវជ្រួញជាពិសេស វីតាមីន E ជួយឲ្យស្បែករក្សាភាពសំណើមនិងទន់រលោង។ ក្នុងមួយថ្ងៃ រាងកាយត្រូវការវីតាមីន E ប្រមាណ១២មីលីក្រាម វាមាននៅក្នុងបន្លែស្រស់ និងប្រេងឆា ឬប្រេងរុក្ខជាតិ។

បៃអូទីន៖ ជួយនៅក្នុងការលូតលាស់នៃស្បែក ក្រចក និងជាលិកា។ បៃអូទីន សម្បូរនៅក្នុង ផ្លែប័រ សណ្តែក ស៊ុត ផ្សិត និងអង្ករសាលី៕

ទាំងនេះ ជាអាហារធម្មជាតិ ដើម្បីបំប៉ន សក់ និងស្បែក

ទាំងនេះ ជាអាហារធម្មជាតិ ដើម្បីបំប៉ន សក់ និងស្បែក