តារាចម្រៀង G-Dragon លេចមុខនៅ Chanel’s couture show ទីក្រុងប៉ារីស (មានវីដេអូ)

ប៉ារីស៖ តារាចម្រៀងវ័យ ២៧ឆ្នាំ មេក្រុម Big Bang លោក G-Dragon នៅថ្ងៃទី២៦ ខែមករានេះ បានបង្ហាញខ្លួន នៅប៉ារីស ក្នុងការបង្ហាញម៉ូដ Chanel’s couture show 2016។

ព័ត៌មានពី YG Entertainment បានឲ្យដឹងនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦នេះ ថា ក្នុងពេលបង្ហាញខ្លួន ក្នុងឈុត Chanel ម៉ូដថ្មីតារាចម្រៀង G-Dragon មើលទៅកាន់តែប្លែកខុសពីពេលមុនៗ នឹងមួកបាំងត្រចៀកម៉ាក Chanel ព្រមទាំងឈុតពណ៌ទឹកប៊ិច ដែលធ្វើឲ្យអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មាននៅទីនោះ ស្រែកខ្លាំងៗហៅឈ្មោះ G-Dragon។

នេះមិនមែនជាលើកទីមួយទេ សម្រាប់ G-Dragon ដែលចូលរួមក្នុងកម្មវិធី Fashion  show របស់សម្លៀកបំពាក់ដ៏ល្បីល្បាញម៉ាក Chanel នៅទីក្រុងប៉ារីស ជាមួយតារាម៉ូដែលល្បីៗ ជាច្រើននាក់ផ្សេងទៀត៕

តារាចម្រៀង G-Dragon លេចមុខនៅ Chanel’s couture show ទីក្រុងប៉ារីស (មានវីដេអូ)

តារាចម្រៀង G-Dragon លេចមុខនៅ Chanel’s couture show ទីក្រុងប៉ារីស (មានវីដេអូ)